ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

សូមចែករំលែកពីបទពិសោធន៍នៃការដាំដំឡូងជ្វា ដែលទទួលបានជោគជ័យ !!

04-Apr-2019 11:05 AM

រូបភាព


ដោយ: Uddam

ការរៀបចំដីដាំ៖
-ជ្រើសដីដែលធូរសោះល្អ មានលាយល្បាយខ្សាច់ និងមមោគ
-ធ្វើការភ្ជួររាស់២-៣ដង ដើម្បីសម្ងាតស្មៅ និងធ្ចើឲ្យដីធូរ។


*ការរៀបចំរងដាំ៖
-លើកពូនរងដែលមានទទឹងជិត១ម៉ែត្រ កម្ពស់៣តឹក គម្លាតពីរងនីមួយៗប្រមាណ១ម៉ែត្រ
-កាយជាចង្អូរចន្លោះកណ្តាលបណ្តោយរងនោះ រួចដាក់ជីលាមកគោ និងជីកំប៉ុស្តចូល ហើយលុបវិញ
-យកដើមពូជដំឡូងមកដាំចន្លោះពីគ្នា២តឹក


*ការថែទាំ៖
-ស្រោចទឹក នៅពេលដែលអ្នកឃើញថាដីមានលក្ខណៈស្ងួតបន្តិច បើនៅខែវស្សាមិនចាំបាច់ស្រោចទឹកញឹកញាប់ពេកនោះទេ


-កាពារមាន់កុំឲ្យចូលកាយក្នុងចំការដែលបណ្តាលឲ្យខូចខាតដំឡូង
-ធ្វើការសម្អាតស្មៅ និងដាក់ជីបន្ថែម
-រយៈពេលប្រមាណ៤ខែយើងអាចប្រមូលផលបានហើយ។


*នៅពេលប្រមូលផលយើងមិនត្រូវយកចបជីកនោះទេ
ព្រោះវាអាចបណ្តាលឲ្យប៉ះដាច់មើមដំឡូង៕

Share: Global Research
អត្ថបទដោយ៖ អ៊ាង សុផល្លែត