ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ការប្រើប្រាស់ថ្នាំពុលកសិកម្មឱ្យបានត្រឹមត្រូវ

04-Apr-2019 02:16 PM

រូបភាព


ដោយ: Uddam

១.ការការពារខ្លួន
ដើម្បីកាត់បន្ថយនូវការជ្រាបចូលខ្លួនប្រាណដោយជាតិពុលក្នុងពេលបាញ់ថ្នាំ អ្នកត្រូវពាក់អាវដៃវែង ស្បែកជើងវែង ស្រោមដៃកៅស៊ូ មួកអាវធំ ម៉ាស់ ឬក្រម៉ាសំរាប់រុំមាត់ និងច្រមុះ វ៉ែនតាការពារ។ សំលៀកបំពាក់ទាំងនេះមិនត្រូវរហែក ឬធ្លុះធ្លាយទេ ហើយត្រូវទុកដាក់ដោយឡែកសំរាប់ប្រើលើកក្រោយទៀត។

Image may contain: one or more people, grass, outdoor and nature
២.វិធីការពារខ្លួននៅពេលលាយថ្នាំ
-ការលាយថ្នាំវាមានសារៈសំខាន់ណាស់ ដើម្បីឱ្យការបាញ់ថ្នាំមានប្រសិទ្ធភាពល្អ។ មុនពេលចាប់ផ្តើមលាយថ្នាំយើងត្រូវស្គាល់សំភារៈខ្លះៗដូចជាៈ
-ធុងបាញ់ថ្នាំ ថ្នាំពុល(គ្រាប់ ទឹក និងម្ស៉ៅ) ទឹកធុងជ័រ បន្ទះឬស្ស ស្លាបព្រា ស្រោមដៃ និងម៉ាស់ បន្ទាប់ពីប្រមូលសំភារៈរួចមកយើងត្រូវៈ

No photo description available.– អានផ្លាកសញ្ញាថ្នាំឱ្យបានច្បាស់លាស់ ដើម្បីអោយដឹងពីកំរិតថ្នាំដែលត្រូវប្រើប្រាស់
– បើសិនជាមិនយល់ អ្នកអាចសើបសួរភ្នាក់ងារកសិកម្មដែលនៅជិតមូលដ្ធានរបស់អ្នក នៅមុនពេលទិញប្រើប្រាស់
– បើអ្នកអនុវត្តបានតាមកំរិតកំណត់ទាំងថ្នាំនិងទឹកដែលត្រូវលាយ អ្នកពិតជាអាចជៀសផុតពីការបាត់បង់សុខភាពលុយកាក់ ពេលវេលា និងផលដំណាំ….។

Image may contain: one or more people and people sitting៣.វិធីការពារពេលកំពុងបាញ់ថ្នាំ
-ពេលកំពុងបាញ់ថ្នាំមិនត្រូវឱ្យមានមនុស្សឈរមើល ឬសត្វផ្សេងៗ នៅក្នងស្រែ
-ហាមបាញ់ថ្នាំបញ្ច្រាស់ទឹសខ្យល់
-ហាមបាញ់ថ្នាំពេលមេឃកំពុងក្តៅខ្លាំង

Image may contain: one or more people, grass, outdoor and nature-ហាមហូបចំណី ឬជក់បារីនៅពេលបាញ់ថ្នាំ
-ពេលបាញ់ថ្នាំត្រូវថែរក្សាល្បឿនដើរឱ្យបានល្អ
-ហាមប្រើមាត់សំរាប់ផ្លុំក្បាលបិចដែលស្ទះ និងត្រូវសំអាតក្បាលបិចដោយបំណែកឈើតូចៗ។

Image may contain: one or more people, outdoor and nature៤.វិធានការការពារក្រោយពេលបាញ់ថ្នាំ
– បន្ទាប់ពីបាញ់ថ្នាំរួច មិនត្រូវចាក់ទឹកថ្នាំដែលនៅសល់ ឬលាងធុងបាញ់ថ្នាំនៅក្នុងទន្លេ បឹង ព្រែក ស្ទឹង ស្រះទឹកឬលើមាត់ផ្លូវសាធារណៈទេ ហើយកាកសំណល់ទាំងនោះត្រូវជីករណ្តៅកប់ដី
– ក្រោយពេលបាញថ្នាំពុលរួចត្រូវ លាងសំអាតខ្លួនប្រាណ និងសំភារៈប្រើប្រាស់ឱ្យបានស្អាត ជៀសវាងកុំឱ្យទឹកថ្នាំប្រឡាក់ជាប់ ខ្លួន ឬសំភារៈ

Image may contain: one or more people, people standing, plant, outdoor and nature– ក្រោយពេលបាញ់ថ្នាំសំលៀកបំពាក់ត្រូវបោកគក់ ជាមួយសាប៊ូអោយបានស្អាត រួចហាលថ្ងៃអោយស្ងួត
– ក្រោយពេលបាញ់ រួចទុកដាក់អោយបានត្រឹមត្រូវ

No photo description available.– ត្រូវដាក់សញ្ញាសំគាល់នៅលើស្រែ ដែលបានបាញ់ថ្នាំរួចដោយសរេសរកាលបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំ បាញ់ថ្នាំកសិកម្ម
– ហាមប្រើប្រាស់សំបកដប សំបកកំប៉ុងថ្នាំកសិកម្ម សំរាប់ដាក់ម្ហូបអាហារ ឬសំរាប់ដាក់ទឹកផឹក
– ដោយសារកំរិតថ្នាំពុលមានភាពខុសៗគ្នា ហេតុនេះ អ្នកប្រើប្រាស់ត្រូវតែពិនិត្យមើលផ្លាកសញ្ញា ស្តីពីរយៈពេលពុលរបស់ថ្នាំមុន ពេលអ្នកសំរេចចិត្តចូលបាញ់ថ្នាំម្តងទៀត ឬមុនពេលប្រមូលផល ដើម្បីកុំអោយខាតបង់ថវិកា និងប៉ះពាល់ដល់សុខភាពខ្លួនឯ និងអ្នកបរិភោគ។

Image may contain: plant and outdoor

៥.កត្តាគួរជៀសវាង
– ហាមប្រើមនុស្សអាយុក្រោម ១៨ឆ្នាំ បាញ់ថ្នាំកសិកម្ម
– ហាមប្រើស្រ្តីមានផ្ទៃពោះ បាញ់ថ្នាំកសិកម្ម
– ហាមបាញ់ថ្នាំនៅពេលមេឃក្តៅខ្លាំង ឬមេឃកំពុងភ្លៀង

Image may contain: one or more people, grass, outdoor and nature– ហាមបាញ់ថ្នាំកសិកម្ម លើសរយៈពេល ២ម៉ោង
– ហាមប្រមូលផលដំណំា នៅពេលមិនទាន់ផុតកំណត់រយៈពេលពុលរបស់ថ្នាំកសិកម្ម
– ហាមទុកដាក់ថ្នាំកសិកម្ម នៅជិតដៃក្មេង ឬកន្លែងចំអិនចំណីអាហារ។

Image may contain: one or more people, people standing, plant, outdoor and nature

៦.ការសង្រ្គោះបន្ទាន់
– យកអ្នករងគ្រោះ ចេញពីកន្លែងបាញ់ថ្នាំកសិកម្ម
– ដោះសំលៀកបំពាក់ចេញ រួចលាងសំអាតខ្លួនប្រាណអ្នករងគ្រោះ
– ធ្វើចលនាបេះដូងឱ្យជនរងគ្រោះ

Image may contain: one or more people and people sitting– មិនត្រូវអោយជនរងគ្រោះ ផឹកស្រា
– ក្នុងករណីធ្ងន់ធ្ងរត្រូវបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដោយយកសំបកដប ឬកញ្ជប់ថ្នាំកសិកម្មទៅជាមួយ
– បើជនរងគ្រោះប្រកាន់ ត្រូវការពារកុំឱ្យជនរងគ្រោះខាំអណ្តាតឱ្យសោះ។

No photo description available.

ប្រភព៖ ចែករំលែកចំណេះដឹងកសិកម្ម