ចំណេះដឹងទូទៅ
រូបភាព
ផ្លែពោត មានឥទ្ធិពលប្រឆាំងការឡើងជាតិខ្លាញ់ដែលធ្វើឱ្យស្ទះសរសៃឈាម ការពារជំងឺស្លេកស្លាំង បង្កើតគ្រាប់ឈាមក្រហម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងក្បាល!
ជួយចែកគ្នាដឹងផង!
– ផ្លែពោត មានឥទ្ធិពលប្រឆាំងនឹងការកើនឡើងជាតិខ្លាញ់នៅតាមសរសៃឈាម វាអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងក្បាលបានច្រើន
– ការពារជំងឺស្លេកស្លាំង៖ ពោតជួយការពារជំងឺខ្វះគោលិកាឈាមក្រហម ដែលបង្កឡើងដោយកង្វះវីតាមីន។
– ពោតមានកម្រិតជាតិដែកដ៏សំខាន់ ដែលជាសារធាតុរ៉ែដ៏ចាំបាច់ក្នុងការបង្កើតជាកោសិកាឈាមក្រហមថ្មី កង្វះជាតិដែក គឺជាមូលហេតុដ៏សំខាន់នៃជំងឺខ្វះគោលិកាឈាមក្រហមផងដែរ។
*វិធីធ្វើទឹកពោតមានរសជាតិឆ្ងាញ់៖
គ្រឿងផ្សំ៖
– ពោត ៥ ផ្លែ ឬច្រើនជាងនេះ
– ទឹក ៧ កែវ (អាចថែមថយទឹកតាមចំណូលចិត្ត)
– ស្លឹកតយ ៤ ទៅ ៥ សន្លឹក
– អំបិល បន្តិច
– ស្ករ (តាមចំណង់ចំណូលចិត្ត មិនដាក់ស្ករក៏បាន ដោយសារសាច់ពោតហាវ៉ៃមានរសជាតិផ្អែមស្រាប់)
– ទឹកដោះគោខាប់ (ដាក់ក៏បានមិនដាក់ក៏បាន តាមចំណូលចិត្ត)។
វិធីធ្វើ៖
១. បកសំបកពោត ហើយយករោមពោតចេញឱ្យស្អាត
២. ឈូសយកសាច់ពោតទុកមួយអន្លើ
៣. យកស្នូលពោត និងស្លឹកតយ ដាក់ចូលក្នុងឆ្នាំង ហើយដាក់ទឹកតាមបរិមាណដែលបានកំណត់ ដាំឱ្យពុះរយៈពេល១០ ទៅ១៥នាទី
៤. ស្រង់ស្នូលពោត និងស្លឹកតយចេញ យកទឹកដែលដាំពុះនោះមកកិនជាមួយសាច់ពោតដែលឈូសរួចបញ្ចូលគ្នា
៥. ចាក់ទឹកពោតចូលក្នុងឆ្នាំង ហើយត្រងយកកាកពោតចេញ ដាំវាម្ដងទៀត ដាក់ស្ករ អំបិល និងទឹកដោះគោខាប់ កូរឱ្យសព្វ ឱ្យឆ្អិនល្អ ជាការស្រេច
ចំណាំ៖ កាកពោតដែលនៅសល់អ្នកអាចយកមកធ្វើជាពោតចៀន ឬនំផ្សេងៗតាមលទ្ធភាព។
បន្ថែមពីលើអត្ថប្រយោជន៍ខាងលើ ពោតគឺជាបន្លៃដ៏សំខាន់សម្រាប់មនុស្សជាច្រើន ដូចខាងក្រោម៖
-ជំនួយដល់ការបំលែងអាហារទៅជាថាមពល
ទំនាក់ទំនងសំខាន់បំផុតរវាងពោតនិងជំងឺទឹកនោមផ្អែមគឺកម្រិតខ្ពស់នៃអាស៊ីត pantothenicដែលមាននៅក្នុងពោត។ វីតាមីនAនិងB ត្រូវបានប្រើប្រាស់ក្នុងការបំលែងកាបូនអ៊ីដ្រាតនិងប្រូតេអ៊ីនចំណែកឯអាស៊ីតpantothenic មានសារសំខាន់ក្នុងការជួយអ្នកជំងឺទឹកនោមផ្អែមក្នុងការរក្សាទម្ងន់ឲ្យល្អ តាមរយៈការជួយដំណើរការបំលែងអាហារទៅជាថាមពលនិងសម្រាប់ការគ្រប់គ្រងកម្រិតជាតិស្ករ។
-ជួយដល់សុខភាពបេះដូង
-ជួយដល់សុខភាពនៃការរំលាយអាហារ ព្រោះជាតិសរសៃក្នុងពោតនិងអាហារប្រភេទម្សៅផ្សេងទៀត គឺជាផ្នែកដ៏សំខាន់នៃសារធាតុចិញ្ចឹម និងសុខភាពនៃការរំលាយអាហារទូទៅសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ កម្រិតខ្ពស់នៃហ្វូលេត (folate) ដែលមានក្នុងពោតក៏ជួយដល់សុខភាពនៃការរំលាយអាហារផងដែរដែលហ្វូលេតជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
*កម្រិតខ្ពស់នៃសូដ្យូម និងខ្លាញ់៖ ការញ៉ាំពោតដែលមានបន្ថែមអំបិលបន្តិច ឬបន្ថែមប័របន្តិចទៅក្នុងពោតស្រស់ អាចធ្វើឱ្យអ្នកជំងឺទឹកនោមផ្អែមញ៉ាំសូដ្យូម និងជាតិខ្លាញ់ដោយមិនដឹងខ្លួន នៅពេលដែលអ្នកជំងឺញ៉ាំពោតនៅពេលបាយ។ ការបន្ថែមប័រ និងជាតិខ្លាញ់ផ្សេងទៀតទៅក្នុងពោត និងអាហារជាតិម្សៅផ្សេងទៀតនឹងកាត់បន្ថយអត្ថប្រយោជន៍របស់វា។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភព៖ MAMA EXPERT
វិឌីអូធ្វើទឺកពោត
Credit វីឌីអូ Youtube: Enjoy Cambodia