វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ: ម្សៅអង្ករ ១៥០ក្រាម, ម្សៅសម្រាប់ធ្វើនំ ១៥ក្រាម, ម្សៅអង្ករខ្សាយ ១៥ក្រាម, អំបិល ១ចុងស្លាបព្រាកាហ្វេ, ទឹក ៥០០មីលីលីត្រ, ស្លឹកតើយ ១០សន្លឹក, ស្ករត្នោត ២៥០ក្រាម, ទឹកក្បុស ៧៥០មីលីលីត្រ, សាច់ដូងកោស ៥០ក្រាម ឬដូង១ចំហៀង លាយជាមួយ អំបិល ១ចុងស្លាបព្រាកាហ្វេ។
វិធីធ្វើ:
១.កោសដូងហើយ ដាក់លាយជាមួយអំបិល ច្របល់ចូលគ្នាឲ្យសព្វ រួចទុកមួយឡែក
២.យកស្លឹកតើយដាក់កិនជាមួយទឹក រួចចាក់ត្រង់កុំឲ្យដោយកាក រួចទុកមួយឡែក
៣.លាយម្សៅទាំងអស់ចូលគ្នា រួចដាក់អំបិល ចាក់ទឹកស្លឹកតើយចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយចាក់ទឹកក្បុងចូល រួចដាក់ស្ករត្នោត ច្របល់ចូលគ្នាឲ្យសព្វ
៤.រួចយកដាក់លើចង្ក្រាន កូរវារហូតដល់ខាប់ ហើយចាក់ដាក់ចាន ទុកឲ្យវាត្រជាក់ ហើយដាក់សាច់ដូងពីលើ ឆ្ងាញ់ណាស់។
សម្រួលអត្ថបទដោយ៖ ស្រីពៅ