ចំណេះដឹងទូទៅ
រូបភាព
–ការលាងបន្លែជ្រក់ មុនយកទៅធ្វើម្ហូប គឺជាការលាងបាក់តេរីល្អ ដែលជាប់ជាមួយបន្លែ
-ដូច្នេះ បើចង់លាង គួរលាងបន្លែ មុននឹងយកទៅជ្រក់ ចំណែកឯបន្លែ ដែលជ្រក់ហើយ មិនចាំបាច់លាងទៀតទេ–កុំទទួលទានបន្លែជ្រក់ តែមួយមុខ បន្លែមួយប្រភេទៗ មានប្រយោជន៍ផ្សេងៗគ្នា ប្រសិនទទួលទានត្រឹមតែមួយប្រភេទ អ្នកនឹងបានទទួលសារធាតុអាហារមិនគ្រប់គ្រាន់
–បន្លែជ្រក់ ដែលល្អ ត្រូវតែមានរសជាតិមិនជូរខ្លាំង ឬប្រៃខ្លាំងពេក ដើម្បីកុំឲ្យតម្រងនោមធ្វើការធ្ងន់–កុំប្រើអាលុយមីញ៉ូម ឬប្លាស្ទិក ក្នុងការជ្រក់បន្លែ តែគួរប្រើដប ឬឆ្នាំង មិនដូច្នោះ អាស៊ីតពីបន្លែជ្រក់ នឹងកាត់ភាជនៈប្លាស្ទិករបស់អ្នកឲ្យសឹកបានសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត