ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

របៀបធ្វើ ស៊ុបមាន់ម្រេចខ្ចី

05-Apr-2019 02:15 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-សាច់មាន់ (ហាន់ជាដុំៗធំល្មម)-ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ៦០ក្រាម (ហាន់បញ្ឆិតៗ)-ម្រេចខ្ចី ៣០ក្រាម (បុកម៉ត់តិចៗ)
-ការ៉ុត ៤០ក្រាម (ហាន់ចំនិតៗ)-ទឹក ១លីត្រ-ម្សៅស៊ុប ២០ក្រាម-ប៊ីចេង កន្លះស្លាបព្រាបាយ-ម្សៅផ្សំរសជាតិ ១ស្លាបព្រាបាយ-ទឹកត្រី ៣០មីលីលីត្រ-ស្ករ កន្លះស្លាបព្រាបាយ-ម្រេចខ្ចី ៣០ក្រាម (គ្រាប់)-ប្រេងស្វាយចន្ទី ៣០មីលីលីត្រ-ប្រេងឆា-ពពុះសណ្តែកបំពង-បន្លែ (ផ្សិត ត្រកួន ស្ពៃ ….)
-នំបញ្ចុក
+របៀបធ្វើ
-ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេសផ្អែម ម្រេច(បុក) ឆាបួនប្រាំត្រឡប់សឹមដាក់ការ៉ុត ឆាឆាបួនប្រាំត្រឡប់ទៀត សឹមចាក់ទឹក
-ដាក់ម្សៅស៊ុប ប៊ីចេង ម្សៅផ្សំរសជាតិ ទឹកត្រី ស្ករ ម្រេច(គ្រាប់) និងប្រេងស្វាយចន្ទីចូលកូរអោយសព្វទុកអោយពុះ-ពេលទឹកពុះដាក់សាច់មាន់ រំងាសអោយឆ្អឹនសឹមដាក់បន្លែ ពពុះសណ្តែក ទុកអោយពុះជាកាស្រេច
-ពេលទទួលទាន ដាក់នំបញ្ចុកក្នុងចាន រួចដួសទឹកស៊ុបដាក់ពីលើជាការស្រេចសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត