ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំដំណាំចេកឱ្យបានទិន្នផលខ្ពស់

05-Apr-2019 03:32 PM

រូបភាព


ដោយ: Uddam

1. ការរៀបចំដី និងការដាំដុះ
– ចន្លោះគុម្ព ២x២ម៉ែត្រ
– ជីករណ្ដៅ ៨x៨x៣០ស.ម

– ដាក់ជីទ្រាប់បាតនៅក្នុងរណ្ដៅលាយជាមួយកំទិចស្លឹកឈើនិងលាមកសត្វស្ងួត បន្ទាប់មកក្រាលដីគ្របពីលើ
– យកកូនចេកដែលមានកំពស់ ៣០ស.ម ដែលមានដុះស្លឹក ៣ធាង សម្រាប់ដាំ

– ដាក់ដាំកូនចេកនៅចន្លោះកណ្ដាលនៃរណ្ដៅរួចលុបដីបំពេញ កូនចេកទាំងអស់ត្រូវដាំបែទៅទិសតែមួយ(មើលតាមស្លឹកធាងដំបូង) ដើម្បីងាយស្រួលប្រមូលផល
– ពេលដាំរួចដាក់ចំបើងគ្របគ់ល់របស់វារួចស្រោចទឹក។

Image may contain: plant, outdoor and nature

2. ការថែទាំ
– ស្រោចទឹកជាប្រចាំនៅពេលដែលមើលឃើញថាស្ងួតយើងអាចជីកដីជម្រៅប្រមាណ ១៥ស.ម ចុះក្រោមថា តើវាស្ងួតឬអត់?
– បាញ់ជីទឹក ១០ -១៥ថ្ងៃ ម្ដង

Image may contain: plant, tree, sky, outdoor, nature and food– អាយុបាន ៤ខែ ដាក់ជីបំប៉ន ១ គីឡូក្រាម ក្នុងមួយដើម
– ត្រូវជំរះស្មៅឲ្យស្អាតជាំប្រចាំ
– អាយុ ៥ ខែក្រោយដាំត្រូវយកបង្គោលឬស្សី សម្រាប់ទប់ដើមការពារចេកបាក់នៅពេលវាផ្លែ

Image may contain: plant, tree, sky, outdoor and natureImage may contain: plant, outdoor and nature– នៅពេលអាយុ ៦ខែ ត្រូវជីកកូនវាចេញយកទៅដាំកន្លែងផ្សេង ដើម្បីកុំឲ្យវាដណ្ដើមសារធាតុចិញ្ចឹមពីគ្នា និងជីកុំឲ្យបះពាល់ដល់ដើមរបស់វា
– ត្រូវកាត់ស្លឹកណាដែលរាងទុំលឿងចេញ ដើម្បីឲ្យមានសារធាតុចិញ្ចឹបគ្រប់គ្រាន់ដល់ ដើមនិងផ្លែ

– យកថង់ប្លាស្ទិច ឬការុងច្រកត្រយ៉ូងចេក ១៥ថ្ងៃ មុនពេលកាត់ប្រមូលផល ដ់ម្បិឲ្យវាមានពណ៌ស្រស់ស្អាត និងការពារការបំផ្លាញពីសត្វចចង្រៃ ដោយទុកចំហរផ្នែខាងចុង ខាងក្រោម
– កាត់ត្រយោងចេកចោលនៅពេលដែលវាចេញផ្លែដែលថ្លោសអស់ហើយ។

Image may contain: plant3. ការប្រមូលផល
– ទុករយៈពេលប្រមាណ ១០ខែ នឹងអាចន្រមូលផលបាន
– នៅពេលដែលប្រមូលផលពីដើមចេកណាមួយហើយ ត្រូវកាត់ដើមនោះចោល ដោយទុកគំពស់ប្រមាណ១.៥ម៉ែត្រពីដីកុំឲ្យវាដណ្ដើមសារធាតុចិញ្ចឹមពីដើមដទៃ

– ការកាត់បែបនេះដើម្បីឲ្យចចេកចេញពន្លកថ្មីៗច្រើនបន្ថែមទៀតដែលអាចឲ្យយើងជីក យកកូនរបស់វាដាំបន្តទៀត។
– នៅពែលប្រមូលផលអស់ហើយ យើងត្រូវដាំចេកដោយជីករណ្ដៅផ្សេង ពីរណ្ដៅចាស់ ហើយគល់ចេកនៅរដូវចាស់វារលួយក្លាយជាជីសម្រាប់ចេកថ្មីបានផងដែរ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។