ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ធ្វើ​ទូ​ភ្ញាស់​កូន​មាន់​ដោយ​ខ្លួនឯង​

06-Apr-2019 11:25 AM

រូបភាព


ដោយ: Uddam

+សម្ភារត្រូវមាន៖
-កេស​ស្នោ​ដាក់​ផ្លែឈើ​ចំនួន​២-ស្កុត​១​ដុំ​-ដែកគោល​អង្កាម​១​ខាំ​-បំពង់​ទីប ដែក​អ៊ី​ណុ​ក​ទំហំ​៥​ហ៊ុន ប្រវែង​៥​តឹក​-សំណាញ់​ជ័រ​៥​តឹក​
-ចង្កៀងប្រេងកាត​តូច​១-ក្រដាស​អាលុយមីញ៉ូម​១​ដុំ​ធំ​-ទែ​ម៉ូ​ម៉ែត្រ​វាស់​កម្តៅ​១-ចាន​ដាក់​ទឹក​២-ជំនៀរ​ឈើ​តូចៗ ជ​ម្រាក​ស្តើងៗ​+របៀប​ធ្វើ​ទូ​ភ្ញាស់
​-យក​កេស​ផ្លែឈើ​មក​សម្អាត និង​កាត់​ឱ្យបាន​ស្មើ​ល្អ​ជាង​មុន
-បន្ទាប់មក យក​ក្រដាស​អាលុយមីញ៉ូម បិទ​ឱ្យ​ជាប់​នៅ​ផ្ទៃ​ខាង​ក្នុងនៃ​កេស​ឱ្យ​ជិត​ល្អ ហើយ​ចាប់ផ្តើម​យក​ជំនៀរ​ឈើ​តូចៗ មក​ដំ គាប​សំណាញ់​ជ័រ​ជុំវិញ ដែល​មាន​ទទឹង និង​បណ្តោយ​តាម​ទំហំ​ប្រវែង​ទូ និង​ទុក​ចោះ​ប្រហោង​ចំ​កណ្តាល​ដើម្បី​ដាក់​បំពង់​ទី​ប​-បន្ទាប់មក ចាប់ផ្តើម​ចោះ​ទ្វារ​បិទ​បើក​ទូ​ទំហំ​ប្រហែល ១,២​តឹក បួន​ជ្រុង ចំនួន​២​ខាងលើ ១​សម្រាប់​ដាក់​ពង និង​ទែ​ម៉ូ​ម៉ែត្រ ខាងក្រោម​សម្រាប់​ដាក់​ទឹក និង​ចង្កៀង​ដុត​កម្តៅ​ជាការ​ស្រេច
+របៀប​ដាក់​ពងមាន់​ភ្ញាស់
​-យក​ពងមាន់​ពី​សម្បុក​ដែល​មេ​កំពុង​ពង មក​ទុក​ឱ្យ​បាន​ច្រើន ទើប​ចាប់ផ្តើម​ដាក់​ក្នុង​ទូ​ភ្ញាស់-ក្នុង​ទូ​មួយ ដាក់​បាន​ចំនួន​៨០-៨៥​គ្រាប់ ក្នុង​ទូ​នោះ យើង​ចាប់ផ្តើម​អុចចង្កៀង​ឱ្យមាន​កម្តៅ​ត្រឹម ៣៧-៣៨​អង្សា​សេ មិន​ឱ្យ​កម្តៅ​ខ្ពស់ និង​ទាប​ជាង​នោះ​ទេ
-ត្រូវ​បង្វិល​ពង​រាល់​៣-៤​ដង​នៅ​ពេល​ថ្ងៃ និង​១-២​ដង​ក្នុង​មួយ​យប់ នៅពេល​យប់ ការធ្វើ​បែប​នេះ រហូតដល់​២០-២១​ថ្ងៃ ទើប​កូន​មាន់​ញាស់
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត