ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

របៀបធ្វើ ហ្វើ ដោយខ្លួនឯងឈ្ងុយឆ្ងាញ់មិនចាញ់ទិញពីផ្សារ​(មានវីឌីអូ)

06-Apr-2019 11:39 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-ឆ្អឹងស៊ុប ៤គីឡូ-សាច់គោ (ហាន់ជាបន្ទះស្តើងៗ )-ប្រហិតសាច់គោ-ម្សៅស៊ុបហ្វើ ៥ស្លាបព្រាបាយ-អំបិល ២ស្លាបព្រាបាយកន្លះ-ស្ករ ៥ស្លាបព្រាបាយ
-ទឹកត្រី ៥ស្លាបព្រាបាយ-គល់ជីតាំងអោ-គ្រឿងហ្វើ ១កែវ-ខ្ញី ១ខាំ-ខ្ទឹមស ២ដុំ-ខ្ទឹមបារាំង ២ដុំ-ការ៉ុត ៣មើម-ឆៃថាវ ១មើម-សណ្តែកបណ្តុះ
-ស្លឹកជីវ៉ាន់ស៊ុយ ជីតាំងអោ ស្លឹកខ្ទឹម (ហាន់ល្អិតៗ)-ក្រូចឆ្មារ-ទឹក ១៦លីត្រ-គុយទាវ ឬបាញ់កាញ់+របៀបធ្វើ
-ដាំទឹកអោយពុះ ដាក់ឆ្អឹងស៊ុបស្រុះប្រហែល ៥នាទី រួចស្រង់ចេញលាងទឹកអោយស្អាត
-យកខ្ញី ខ្ទឹមស និងខ្ទឹមបារាំងអាំងប្រហែល ៥ទៅ១០នាទី រូចពុះខ្ញីជាពីរ ( ខ្ទឹមស និងខ្ទឹមបារាំង ដាក់ទាំងមូល)-ការ៉ុត និងឆៃថាវ ចិតសម្បកអោយស្អាត កាត់ទាំងមូលជាបី ឬជាបួនកង់
-ដាំទឹកអោយពុះដាក់អំបិល ម្សៅស៊ុបហ្វើ​​ ស្ករ ទឹកត្រី គ្រឿងហ្វើ កន្លះកែវ ឆ្អឹងស៊ុប ខ្ញីខ្ទឹមស ខ្ទឹមបារាំងការ៉ុត និងឆៃថាវ រំងាស់២ម៉ោង-ពេលរំងាស់ទឹកស៊ុបបាន ១ម៉ោង៤០នាទីហើយ ដាក់ប្រហិត គល់ជីតាំងអោ និងគ្រឿងហ្វើដែលនៅសល់ចូល រួចស្រង់ខ្លាញ់ នឹងពពុះដែលអណ្តែតចោល-ពេលទទួលទាន ស្រុះគុយទាវ ឬបាញ់កាញ់ និងសណ្តែកបណ្តុះ រួចដាក់ក្នុងចានទទួលទាន រៀបសាច់គោពីលើ ដាក់ទឹកស៊ុប ស្លឹកជី ស្លឹកខ្ទឹម ក្រូចឆ្មារ ម្ទេសជ្រក់ជាការស្រេច
សូមទស្សនាវីដេអូខាងក្រោម៖

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត