វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ មី ២ដុំ (មីកញ្ចប់), សាច់ចិញ្រ្ចាំ កន្លះកូនចាន, បង្គា ៤-៥ បកសំបក, ប៉េងប៉ោះ ១ផ្លែល្មម ចិតជាដុំៗល្មម, ខ្ទឹមបារាំង ពាក់កណ្តាល ហាន់ស្តើងៗល្មម, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ម្ទេសឆា ១ស្លាបព្រាបាយ, ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ , ម្ទេស និងខ្ទឹមស ចិញ្រ្ចាំ ឬបុកចូលគ្នា ១ស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកមីដាក់ស្រុះឲ្យទន់ល្មម រួចស្រង់ទុកមួយឡែក
២.យកសាច់ចិញ្រ្ចាំ និងបង្គា ស្រុះឲ្យឆ្អិន រួចស្រង់ទុកមួយឡែក
៣.យកចានធំល្មមដាក់លាយទឹកត្រី ទឹកក្រូចឆ្មារ ស្ករស ម្ទេសឆា ម្ទេសខ្ទឹមសចិញ្ច្រាំ ទឹកដោះគោស្រស់ចូល លាយចូលគ្នាឲ្យសព្វ
៤.បន្ទាប់មកដាក់មីចូល ច្របល់ចូលគ្នា រួចដាក់ប៉េងប៉ោះ ខ្ទឹមបារាំងចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយដួសដាក់ចានជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ