ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀប​ប្រឡាក់ ងៀតសាច់គោទឹកឃ្មុំ !

06-Apr-2019 01:42 PM

រូបភាព


ដោយ: Uddam

សាច់គោ ជាសាច់ដែលផ្អែមឆ្ងាញ់ និងអាចយកទៅធ្វើជាអាហារបានច្រើនប្រភេទដូចជា ស្ល ឆា អាំង ខ…។
+គ្រឿងផ្សំ៖- សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់ គោលាងទឹករួចទើប យកទៅវះ- ទឹកត្រី ១ ស្លាបព្រាបាយ- អំបិល ១ ស្លាបព្រាបាយ- ប្រេងល្ង ២ ស្លាបព្រាបាយ- ទឹក ឃ្មុំ ៣ស្លាបព្រាបាយ- បីចេង ២ ស្លាបព្រាកាហ្វេ- ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ- ស្ករត្នោត ឬ ស្ករសរ ១ ស្លាបព្រា កាហ្វេ- ល្ង សរ ២ ឬ ៣ ស្លាបព្រាបាយ+វិធីធ្វើ៖- យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង សឹមយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។ – យើងយកទៅអាចអាំង ឬចៀន សម្រាប់បរិភោគជាមួយ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត៕សម្រួលអត្ថបទដោយ៖ខ្ទឹមស