ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ចិញ្ចឹម​អន្ទង់​ក្នុង​អាង​ងាយៗ​

06-Apr-2019 06:13 PM

រូបភាព


ដោយ: Uddam

+ការសាងសង់​អាង
-សាងសង់​អាង​ដែលមាន​ទទឹង​១,៥​ម៉ែត្រ បណ្តោយ​៥​ម៉ែត្រ កម្ពស់​៧​តឹក សម្រាប់​ដាក់​អន្ទង់​ចិញ្ចឹម​ក្នុង​បរិមាណ​៥០​ទៅ​៧០​គីឡូក្រាម
-ទីតាំង​អាង​ចិញ្ចឹម ត្រូវមាន​ម្លប់​៣០-៤០​ភាគរយ នៅក្បែរ​ផ្ទះ ជិត​ប្រភពទឹក និង​នៅលើ​ដី​ទួល​ខ្ពស់-បញ្ចូល​ទឹក​កម្ពស់​២-៧​តឹក បន្ទាប់មក ដាក់​វល្លិ​តា​អើ​ក និង​ដាក់​សម្រាស់ រួច​រក្សា​ទុក​រយៈពេល​មួយ​សប្តាហ៍ ទើប​ដាក់​អន្ទង់​ចិញ្ចឹម
+ការ​ដាក់​កូន​អន្ទង់​ចិញ្ចឹម
– ត្រូវ​ទាក់ទង​ជាមួយ​អ្នក​រក​អន្ទង់​ដោយផ្ទាល់ ឬ​កន្លែង​មាន​ប្រភព​ច្បាស់លាស់ ព្រោះ​ការដឹង​ពី​ប្រភព​ច្បាស់លាស់ អាច​ធ្វើឱ្យ​ការចិញ្ចឹម​អន្ទង់​ឆាប់​ធំ និង​ចៀសវាង​ការ​យក​កូន​អន្ទង់​ឆក់​មក​ចិញ្ចឹម
– នៅពេល​ចិញ្ចឹម​បាន​៥-៧​ថ្ងៃ ទើប​ផ្តល់​ចំណី​មួយថ្ងៃ​ម្តង-វិធី​នៃ​ការផ្តល់​ចំណី គឺ​ត្រូវ​យក​កញ្ច្រែង ដាក់​ចំណី​ផុត​ពី​ផ្ទៃ​ទឹក
-ប្រភេទ​ចំណី មានដូចជា ត្រី​ស្ងោរ (​ត្រី​គ្រប់​ប្រភេទ​), ខ្យង ឬ​គ្រុំ​, ក្តាម​, កន្ទក់ ជាដើម តាម​លទ្ធភាព
+ការថែទាំ
– ក្រោយ​ចិញ្ចឹម​បាន​១​ខែ ត្រូវ​ផ្លាស់ប្តូរ​ទឹក​ឱ្យបាន​៣​ដង ព្រោះ​ការផ្លាស់ប្តូរ​ទឹក​នេះ ធ្វើឱ្យ​អន្ទង់​អាច​ចៀសផុត​ពី​ជំងឺ​បាន
– ប្រភេទ​ជំងឺ​ដែល​កើត​លើ​អន្ទង់ គឺ​មានដូចជា ជំងឺ​ដំបៅ ។ ករណី​មាន​ជំងឺ ត្រូវ​ចាប់​អន្ទង់​ដែល​ឈឺ ចេញ​ពី​អាង យក​ទៅ​ព្យាបាល​ភ្លាម ព្រោះ​វា​អាច​ងាយ​រាលដាល​ជំងឺ ដល់​អន្ទង់​ផ្សេងទៀត ឬ​ត្រូវ​អន្ទង់​ផ្សេង​ចឹក​ស៊ី-ការព្យាបាល ត្រូវ​យក​លំពង់​ត្រោះ​ស្រស់ (​ដើម​រាំង ឬ​មែ​ករាំង​) កាប់​ជា​កំណាត់ៗ​ដាក់​ក្នុង​ធុង ឬ​អាង​ផ្សេង ដែល​ត្រូវ​ព្យាបាល-ឥទ្ធិពល​របស់​វា គឺ​ជ័រ​ដែល​នៅ​ដើម​ត្រោះ ឬ​រាំង ចេញ​មក​ក្នុង​ទឹក អាច​ផ្សះ​ដំបៅ​អន្ទង់ និង​ការពារ​មិន​ឱ្យ​កើត​ដំបៅ​ទៀត​បាន
+ការប្រមូល​ផល
– យើង​អាច​ប្រមូល​ផល​អន្ទង់​បាន នៅពេល​អន្ទង់​អាយុ​ចាប់ពី​៨​ខែ​ឡើង​ទៅ
-មុន​ពេល​ប្រមូល​ផល ត្រូវ​ផ្លាស់ប្តូរ​ទឹក​ឱ្យបាន​៥​ដង ក្នុង​រយៈពេល​១​ខែ ធ្វើ​ដូចនេះ ដើម្បី​ឱ្យ​អន្ទង់​មាន​ពណ៌​ក្រហម និង​គ្មាន​ក្លិនស្អុយ-ការប្រមូល គឺ​ត្រូវ​បង្ហូរទឹក​ចោល​ឱ្យអស់​ពី​អាង ទើប​បញ្ចូល​ទឹក​វិញ ដោយ​បញ្ចូល​ទឹក​ត្រឹមតែ​កម្ពស់​២​តឹក ទុក​រយៈពេល​៣០​នាទី ទើប​បង្ហូរទឹក​ចោល អាច​ចាប់​លក់បាន
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត