ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្អែមគ្រាប់ត្នោតខ្ទិះដូង ឈ្ងុយឆ្ងាញ់!

08-Apr-2019 09:10 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖- ត្នោត ២០រឺ៣០ គ្រាប់ (សាច់ទន់) ចិត្តជាចំណិតៗ- អង្ករដំណើប ២ ចានចង្កឹះពេញលាងឲ្យស្អាត- ស្ករសរ ៤០០ ក្រាម- អំបិល ២ ស្លាបព្រាកាហ្វេ- ខ្ទិះដូង+វិធីធ្វើ៖-មុនដំបូងត្រូវដាក់ទឹក រឺចុងខ្ទិះដូង និងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ បន្ទាប់មកដាក់អំបិល និងស្ករសចូល។-បន្ទាប់ពីនោះមកនៅពេលដែលពុះ ត្រូវដាក់ត្នោតចូល ទុកមួយពុះប្រហែលជា ២ ទៅ ៣ នាទីជាការរួច យកម្សៅមី២ស្លាបព្រារ ដាក់ទឹកកូរអោយរលាយ ចាក់ចូលកូរអោយឡើងខាប់ៗ ជាការស្រេច។+វិធីធ្វើខ្ទិះដូងឲ្យឈ្ងុយឆ្ងាញ់ ៖ខ្ទិះដូងដើម១ ចាន, ស្ករស ២ ស្លាបព្រាបាយ, អំបិល ១ ស្លាបព្រាកាហ្វេ, ម្សៅមី ១ ស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងឆ្នាំងរួចហើយកូរវាឲ្យរលាយ យកទៅដាក់លើភ្លើងកូរបន្តទៀតឲ្យពុះហើយរាងខាប់ ទុកដាក់ពេលដួសញាំជាការស្រោច ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស