ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ការដាំក្រូចឆ្មាក្នុងលូពិតជាបានផលលឿនជាងនៅលើដីធម្មតាមែន !!

08-Apr-2019 09:31 AM

រូបភាព


ដោយ: Uddam

ខាងក្រោមជាវិធីដាំក្រូចឆ្មារក្នុងលូ ហើយវិធីដាំមានមិនជាខុសគ្នាប៉ុន្មានទេ គ្រាន់តែវិធីផ្សំជីខុសខ្លះ ខាងក្រោមនេះជាវិធីផ្សំជីនិងការដាំក្រូចឆ្មាក្នុងលូ៖

++ធាតុផ្សំ៖

-ការផ្សំដីនៃដីស្រែស្រទាប់លើ៧០%(ដីធូ)

-ប្រើអង្កាមដុតរោលៗកុំឲ្យខ្លោច១០%

-ប្រើស្លឹកឈើឬស្លឹកដំឡូង ឬដើមសណ្តែកបាយក្រៀមចិញ្ច្រាំឲ្យខ្លីៗ១០%

-ជីលាមកប្រចៀវ១គក្រ ក្នុងមួយគុម្ព


ត្រូវលាយល្បាយខាងលើឲ្យសព្វ។ វិធីដាំ ជ្រើសរើសលូដែលមានកម្ពស់ប្រមាណ ៨តឹក ទៅ ១ម៉ែត្រ និងអង្កត់ផ្ចិតប្រមាណ ១ម៉ែត្រ បាតលូត្រូវបិត និងទុកប្រលោះប្រមាណ ២តឹក បួនជ្រុង ហើយត្រូវចោះរន្ធនៅសងខាងមួយចំនួនផងដែរ ដាក់ដាំគំលាតពីគ្នាប្រមាណ ៤ឬ៥ម៉ែត្រ ដាក់ល្បាយខាងលើចូលក្នុងលូប្រមាណ ៨០% ។

ជ្រើសរើសកូនពូជល្អដែលគេផ្សាំរួចយកមកដាំដាក់ដាំកូនត្រូវឲ្យដីនៅត្រឹមគល់របស់វា
ពេលដាំរួចត្រូវយកកំប្លោកមកគ្រប់ឲ្យពេញផ្ទៃខាងលើ។ ការថែទាំដាក់ជីកំប៉ុស្ត៍ទឹកប្រមាណកន្លះលីត្រ ក្នុងមូយដើមក្នុង ១ខែម្តងពេលដាក់ជីត្រូវឲ្យឆ្ងាយពីគល់ប្រមាណ ៣សង់ទីម៉ែត្រ ។

ត្រូវប្រើទឹកត្រពាំង ស្រះ បឹង ទន្លែសម្រាប់ស្រោច ស្រោចទឹកពេលព្រឹកម្តង និងល្ងាចម្តងវើការដកស្មៅចេញ និងតាមដានពីការបំផ្លាញពីសត្វល្អិតផ្សេងៗរយៈពេលប្រមាណជិត១ឆ្នាំយើងនឹងអាចទទួលផលបាន (អាស្រ័យលើកូនពូជដែលយើងទិញ)។

អត្ថបទដោយ៖ អ៊ាង សុផល្លែត