វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ត្រាវ ៣០០-៤០០ក្រាម កាត់ជាដុំៗ (តាមចំណូលចិត្ត), ខ្ទិះដូងដើម ២៥០មីលីលីត្រ, ខ្ទិះដូងចុង ៤០០មីលីលីត្រ, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករត្នោត ១៤០-១៦០ក្រាម, ស្លឹកតើយ ២សន្លឹក។
វិធីធ្វើ៖
១.ដាក់ខ្ទិះដូងចុងចូលខ្ទះ រួចដាក់ខ្ទិះដើម អំបិល ស្ករត្នោត និងស្លឹកតើយចូល កូរអោយសព្វចូលគ្នា ទុកអោយពុះ រួចស្រង់ស្លឹកតើយចេញ
២.បន្ទាប់មកដាក់ត្រាវចូល កូរតិចៗកុំអោយបែកសាច់ត្រាវ ទុករម្ងាស់ប្រហែល ២០នាទី ឆ្អិន ជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ