ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើជ្រក់ស្ពៃជើងទា !!

08-Apr-2019 09:11 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖
-ស្ពៃជើងទា ៣គីឡូក្រាម, រំដេង ២ខាំ, អំបិលគ្រោះ២ខាំ ,ស្ករសកន្លេះគីឡូក្រាម។
+វិធីធ្វើ៖


-ចិតស្ពៃ ជាចំណិតហើយ លាង២-៣ទឹក ហើយយកទៅ ត្រាំទឹក (កុំភ្លេចច្របាច់ក្រូចឆ្មា១ចំណិតផង) ទុកចោល ១០ទៅ ១៥នាទី ចាំលាងចម្រះ នឹងទឹកស្អាត១-២ទឹកទៀត (អនាម័យស្អាត បន្សាបគីមី)។


-ដាំទឹកក្តៅ (មិនបាច់ពុះទេ៧០-៨០អង្សា) យកស្ពៃមកស្រុស ២-៣នាទី ហើយស្រង់យកលាងទឹកត្រជាក់ រួចស្រង់ដាក់កញ្រែ្ចងទុកមួយឡែក។
-បុករំដេង នឹងអំបិលគ្រោះ ចូលគ្នា (ដូចក្នុងរូប)។


-ដាំទឹកស្ករស ១លីត្រ។
-យកស្ពៃច្របាច់ ជា១អំបិលរំដេងម្តង១ម្តង១រួចផ្អាប់ទុក ៣-៥ម៉ោង, ស្រង់ស្ពៃ (ទឹកអំបិលចេញពីស្ពៃមិនយកទេ)។


-រៀបស្ពៃចូលក្រឡ ឬ កែវ។
-ចាក់ទឹកស្ករចូល អោយ ស្មើ ឬលេចស្ពៃ រួចគ្របទុកជាការស្រេច
រក្សាទុក ៣-៥ ថ្ងៃ អាចលូកមកទទួលទានបានហើយ។

++វិធី៍ធ្វើមួយបែបទៀត៖ ស្ពៃមិនបាច់ស្រុសក៏បាន គ្រាន់តែយកវាទៅហាលថ្ងៃ អោយស្រពាប់ (លាងទឹក១ឬ២សារទៀត (ខែនេះធុលីហុយ)ចាំយកវាមកក្រឡុក អំបិលផ្អាប់ទុក ២-៣ម៉ោង ពូតទឹកចេញ ហើយចាំ យកមកប្រលាក់ជា១ អំបិលរំដេងភ្លក់មើលកុំអោយប្រៃពេក ហើយ ចាក់ទឹកស្ករ គ្របទុកជាការស្រេច
សូមជួយចែករំលែក ជំនាញ ផ្សេងទៀតបើសិនបងប្អូនមានរូបមន្តពិសេសខុសប្លែកពីនេះ។

 


+ចេះដប់មិនស្មើ ប្រសប់មួយ
++បញ្ជាក់៖ បើបងប្អូនខ្លាចប្រៃខ្លាំងបន្ថយអំបិល, បើមិនសូវចូលចិត្តក្លិនរំដេង បន្ថយរំដេង,
អរគុណចំពោះការចែករំលែក។

ប្រភពពី៖ Khek Sivannet