ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្អែមល្ពៅខ្ទិះ ឆ្ងាញ់ៗ!

09-Apr-2019 09:43 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ល្ពៅ ៥០០ក្រាម, ខ្ទិះដូងដើម ២៥០មីលីលីត្រ, ខ្ទិះចុង ៥០០មីលីលីត្រ, ស្ករស ៨០ក្រាម, ស្ករត្នោត ១០០ក្រាម, អំបិល ១ចុងស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣-៤សន្លឹក (ដាក់ ឬមិនដាក់ក៏បាន)។

វិធីធ្វើ៖

១.យកល្ពៅចិតសម្បក ហើយកាត់ជាដុំៗល្មម (តាមចំណូលចិត្ត) រួចយកទៅលាងទឹកឲ្យស្អាត ទុកមួយឡែក

២.ដាំឆ្នាំងដាក់ខ្ទិះចុងចូល រួចដាក់ស្ករត្នោត ស្ករស និងអំបិលចូល កូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ

៣.បន្ទាប់មកដាក់ល្ពៅ និងស្លឹកតើយចូល កូរឲ្យសព្វ រួចដាក់ខ្ទិះដើមចូល កូរឲ្យសព្វចូលគ្នា គ្របទុកប្រហែល ១០-១៥នាទី ឲ្យសាច់ល្ពៅទន់ល្មមញ៉ាំ រួចដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ