ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ នំប៉័ងចៀនជាមួយសាច់ជ្រូកចិញ្ច្រាំ!

09-Apr-2019 04:22 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-នំប៉័ងជ្រុង ឬមូលក៏បានចំនួន ១០បន្ទះសាច់ជ្រូកចិញ្ច្រាំម៉ត់ ៣០០ក្រាម ឬមួយកូនចានតូច
-ទឹកស៊ីអ៊ីវ ១ស្លាបព្រា-ម្សៅមី ១ស្លាបព្រា-ម្រេចម៉ត់កន្លះស្លាបព្រា-ខ្ទឹមស ៥កំពឹស-ចិញ្ច្រាំម៉ត់-ជីវ៉ាន់ស៊ុយចិញ្ច្រាំ ៣ដើម-ស្លឹកជីវ៉ាន់ស៊ុយស៊ុត ២គ្រាប់-ប្រេងឆាសម្រាប់បំពងស្ករស ៣ស្លាបព្រា-ទឹកខ្មេះ ២ស្លាបព្រា-អំបិលកន្លះស្លាបព្រាទឹកកន្លះកូនចាន-បន្លែសម្រាប់ធ្វើទឹកជ្រលក់៖ មើមខ្ទឹមក្រហម ត្រសក់ និងម្ទេស+វិធីធ្វើ៖ហាន់បន្ទះនំប៉័ងជាចំណិតបួនជ្រុងទុកមួយឡែកសិន។ ចាក់គ្រឿងផ្សំមានខ្ទឹមសចិញ្ច្រាំ ជីវ៉ាន់ស៊ុយ ទឹកស៊ីអ៊ីវ ម្រេចច្របល់ចូលគ្នា រួចដាក់សាច់ជ្រូកចិញ្ច្រាំពីលើច្របាច់ឲ្យសព្វ ហើយរោយម្សៅមី និងច្របាច់ម្ដងទៀតឲ្យសព្វ។ បន្ទាប់មក យកសាច់ជ្រូកទាំងនោះទៅដាក់ពីលើចំណិតនំប៉័ងនីមួយៗ រួចប្រឡាក់នឹងស៊ុតក្រឡុក សឹមដាក់ចៀនក្នុងខ្ទះ រហូតអស់ជាការស្រេច។ -ចៀនរួច យើងត្រូវធ្វើទឹកជ្រលក់ ដោយដាក់ទឹកក្នុងខ្ទះស្អាតថ្មីមួយ រួចចាក់ស្ករស អំបិល និងទឹកខ្មេះចូល ហើយកូរវាឲ្យស្កររលាយអស់ រួចចាក់ចូលកូនចានស្អាតមួយ។ រៀបចំកូនចានមួយទៀតដាក់ត្រសក់ ខ្ទឹមក្រហម ម្ទេស រួចចាក់ទឹកដាំបានខាងលើ ចូលជាការស្រេច៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស