ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើមើមខ្ទឹមជ្រក់ ឆ្ងាញ់ជាប់ចិត្ត!

09-Apr-2019 04:42 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: ខ្ទឹមស មើមចាស់ៗ ១គីឡូ, ស្ករត្នោត ឬស្ករស ៣វែក, ទឹកខ្មេះ ៣វែក, អំបិល ១ស្លាបព្រាបាយ, ទឹក ១លីត្រ។

វិធីធ្វើ:
១.កាត់មើមខ្ទឹមលាងឲ្យស្អាត ទុកមួយឡែក
២.យកឆ្នាំងដាក់ដាំទឹកឲ្យពុះ រួចលើកចុះទុក ៥នាទី ហើយចាំដាក់មើមខ្ទឹមចូលទឹកក្តៅប្រហែល ១នាទី ហើយស្រង់យកខ្ទឹមចេញ ទុកឲ្យស្រស់ទឹក (កុំទុកយូរនាំឲ្យសាច់ខ្ទឹមឆ្អិនរលួយ បើទឹកត្រជាក់នឹងនាំឲ្យមើមខ្ទឹម ក្លាយជាមានពណ៌ខៀវពេលជ្រក់)។
៣.យកកែវ ឬក្រឡដែលត្រូវដាក់ត្រាំ យកលាងទឹក ហើយជូតឲ្យស្ងួត បន្ទាប់មកញាត់មើមខ្ទឹមចូលក្នុងកែវ

៤.ដាក់កម្លោចស្ករ ហើយចាក់ទឹក ដាក់អំបិលចូល ដាំឲ្យពុះ រួចភ្លក្សឲ្យមានរសជាតិផ្អែមប្រៃបន្តិច
៥.ពេលទឹកស្ករពុះ លើកចុះទុកឲ្យត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិច ដើម្បីយកក្លិនឈ្ងុយផង ដើម្បីឲ្យជ្រក់មានពណ៌ថ្លាស្អាតផង (តែកុំលាយឲ្យដល់ជូរ) កូរលាយឲ្យសព្វចូលគ្នាល្អ ទើបចាក់ចូលកែវខ្ទឹម គ្របឲ្យជិត
៦.រួចហើយយកកែវខ្ទឹមហាលថ្ងៃ ៣-៤ថ្ងៃ ដើម្បីឲ្យចេញជាតិជូរឆ្ងាញ់។ រួចរាល់អស់ហើយយកមកបរិភោគបានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ