ចំណេះដឹងទូទៅ
ពិសារល្ហុងទុំ អាចជួយការពារពីជម្ងឺបេះដូង មហារីកពោះវៀនធំ និងទប់ស្កាត់ជំងឺឈឺសន្លាក់ឆ្អឹងបានផងដែរ!!
រូបភាព
-ការពារជំងឺបេះដូង៖ ល្ហុងសម្បូរដោយវីតាមីន C,EនិងA។ ទាំង៣នេះគឺជាសារធាតុប្រឆាំងនឹងអុកស៊ីដកម្មដ៏ខ្លាំងបំផុតដ្បិតវាអាចជួយទប់ស្កាត់ការធ្វើអុកស៊ីដកម្មរបស់កូឡេស្តេរ៉ូល។
សូមបញ្ជាក់ថា នៅពេលកូឡេស្តេរ៉ូលអាចធ្វើអុកស៊ីដកម្មបាន ពេលនោះវានឹងអាចធ្វើឱ្យស្ទះសរសៃឈាម និងបង្កើតបានជាការគាំងបេះដូងឬដាច់សរសៃឈាមក្នុងខួរក្បាល។
-ជួយសម្រួលដល់ការរំលាយអាហារសារធាតុចិញ្ចឹមរបស់
ផ្លែល្ហុងក៏បានបង្ហាញពីផលប្រយោជន៍ផ្សេងមួយទៀតផងដែរនោះគឺទប់ស្កាត់ជំងឺមហារីកពោះវៀនធំ។ សារធាតុសរសៃរបស់វាមានលទ្ធភាពប្រមូលចងសារធាតុពុលដែលបង្កឱ្យទៅជាមហារីកនៅក្នុងពោះវៀនធំ ហើយយកទៅរក្សាទុកឱ្យឆ្ងាយពីកោសិកាការពារពោះវៀនធំ។
-ជួយប្រឆាំងនឹងការរលាក៖ អង់ហ្ស៊ីម papain និង chymopapain របស់ផ្លែល្ហុងបានត្រូវបង្ហាញថា មានសមត្ថភាពជួយបន្ថយការរលាកនិងធ្វើឱ្យឆាប់ជាសះស្បើយពីការរលាក។
-ជួយបង្កើនកម្លាំងថាមពលដល់ប្រព័ន្ធស៊ាំរបស់រាងកាយ។
-ជួយការពារប្រឆាំងនឹងជំងឺឈឺសន្លាក់ឆ្អឹង និងជួយធ្វើឱ្យសួតមានសុខភាពល្អ។