ឯកសារកសិកម្ម
រូបភាព
+ទីតាំង
-គួរជ្រើសរើសទីតាំងមិនលិចទឹក នៅក្បែរក្រោលគោ ឬកន្លែងចងគោ។ទ្រុងសាងសង់ពីឥដ្ឋប្រហោង ដោយពាសស៊ីម៉ង់ត៍ខាងក្នុង ជាមួយនឹងដំបូលប្រក់ស្លឹក ដែលមានទំហំបណ្តោយ៤ម៉ែត្រ ទទឹង៣ម៉ែត្រ កម្ពស់១,២ម៉ែត្រ ។
+សារធាតុផ្សំ
-លាមកគោ ៣០បង្គី-ធ្យូងអង្កាម ៣០បង្គី-ទន្ទ្រានខែត្រ ៣០បង្គី-អង្កាមស្រស់ ២ការ៉ុង-ស្លឹកស្តៅ ៣០បង្គី
-សំរាម រួមមាន ស្លឹកឈើងាប់ កម្ទេចចំបើង និងកាកសំណល់ផ្ទះបាយ ជាដើម+វិធីធ្វើ
– យកអង្កាមស្រស់ចាក់ទ្រាប់បាតអាង
– យកទន្ទ្រានខែត្រចិញ្ច្រាំឱ្យតូចៗ ចំណែកឯស្តៅ បូតយកតែស្លឹក- យកធាតុផ្សំទាំងអស់ លាយច្របល់បញ្ចូលគ្នារួចយកទៅចាក់ចូលក្នុងអាង មានអង្កាមទ្រាប់បាតដែលបានរៀបចំទុកនោះ
– ទុកបាន១សប្តាហ៍ ត្រូវកាយត្រឡប់ និងស្រោចទឹកម្តង
– រយៈពេល១ខែ កំប៉ុស្តនឹងកាច់ យើងអាចយកប្រើបានហើយសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត