ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
រុក្ខជាតិដាំក្នុងផ្ទះ

ដើមត្រចៀកក្រាញ់ ជួយបន្ថយសម្ពាធឈាមខ្ពស់ ដំបៅក្រពះ បំប៉នបេះដូងខ្សោយ បំប៉នខួរក្បាល

10-Apr-2019 12:19 PM

រូបភាព


ដោយ: Uddam

+ធីធ្វើ៖
-គួរយកទាំងឬសទាំងដើមទាំងស្លឹកដែលបរិបូណ៌ដោយសារធាតុសំខាន់ៗ
-ស្លឹកត្រចៀកក្រាញ់ហាន់ ប្រមាណមួយក្តាប់ដៃល្មម
-ទឹកឆ្អិនត្រជាក់ កន្លះលីត្រ


-ទឹកស្ករខាប់រំងាស់ដាក់ស្លឹកតើយ (សម្រាប់អ្នកមិនចូលចិត្តក្លិន
ស្លឹកត្រចៀកក្រាញ់)
-ចាក់ស្លឹកត្រចៀកក្រាញ់និងទឹកឆ្អិនចូលម៉ាស៊ីនក្រឡុក រហូតម៉ដ្ឋ រួចច្រោះនឹងស្បៃយកកាកចេញ


-ចាក់ដាក់កែវថែមទឹកស្ករខាប់ចូលតាមចំណូលជាការស្រេចអាចញ៉ាំភ្លាមដាក់ដុំទឹកកកចូលឬក្លាស្សេមិនគួរទុកយូរលើស២ថ្ងៃទេ។ត្រចៀកក្រាញ់មានអត្ថប្រយោន៍ដ៏ច្រើនសម្រាប់សុខភាពជួយព្យាបាល ឈឺក្បាល មួយចំហៀង(Migraine)។

មានគុណភាពបំប៉ន កម្លាំង បំប៉នបេះដូងខ្សោយ,សម្រួលនោមទាស់,ឈឺក, ឃាត់ឈាម,រាលកភ្លើង,គ្រាំក្នុង,សម្ពាធឈាមខ្ពស់ដំបៅក្រពះ,បំប៉នខួរក្បាល,ទប់ស្កាត់ការវង្វេងវង្វាន់នៃមនុស្សជរា(Alzheimer)ឧស្សាហ៍វិលមុខ បង្កើនការចងចាំ,ជួយឲ្យក្មេងជាងវ័យ,បំប៉នភ្នែក,បន្ថយស្ត្រេស,ក្តៅក្នុង, បំប៉នឈាម,ជំនួយរលាកថ្លើម,បន្ថយភាពជ្រីវជ្រួញ នៃស្បែកកន្ទយភ្នែក។

ដោយសារស្លឹកត្រចៀកក្រាញ់បរិបូណ៌ដោយបេតាការូទីនដែលអាចទប់ស្កាត់ជម្ងឺមហារីកបានល្អស្លឹកត្រចៀកក្រាញ់បរិបូណ៌ដោយVit B1-B2 B6,Vit A,Vit K,Calcium,Sodium
Amino Acid , Glutamic acid,Betacarotine,VitC,Fiber
អត្ថបទ៖TheMemories