ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើស្ពៃជ្រក់ ឆ្ងាញ់!

10-Apr-2019 04:40 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: ស្ពៃខៀវ ១គីឡូ, ទឹក ១លីត្រ, ស្ករស ១ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាបាយ, ម្ទេសហាន់ ៣-៥គ្រាប់ ឬដាក់តាមចំណូលចិត្ត។

វិធីធ្វើ:

១.លាងស្ពៃឲ្យស្អាត រួច​កាត់​វាតូចៗល្មម​ទៅតាម​ទំហំ​ដែល​អ្នក​ចង់​បាន ឬមិនកាត់ក៏បាន ​ហើយ​ដាក់​ហាល​ថ្ងៃ​ប្រហែល​ជា ២-៣ម៉ោង​ រហូត​ដល់​ស្លឹក​ស្ពៃ​ឡើង​ទន់។

២.ដាក់ដាំទឹក រួច​ដាក់អំបិល និង​ស្ករស​ចូល រួចទុក​វាឲ្យត្រជាក់​ប្រហែល​ជា ៤៥អង្សាសេ។

៣.ដាក់ស្ពៃ​ទៅក្នុង​ក្រឡ ​ហើយ​ចាក់ទឹក​អំបិលជាមួយស្ករស​ចូល រួចដាក់ម្ទេស​​ហាន់​ពីលើ បន្ទាប់​មក​គ្រប​គម្រប​ឲ្យជិត និង​ដាក់​វា​ហាល​ថ្ងៃ​ប្រហែល​ជា ២ថ្ងៃ ទាល់​តែ​ស្ពៃ​ខៀវ​ប្រែក្លាយ​ជា​ពណ៌​លឿង​ស្លេក​។

៤.ដើម្បីធ្វើឲ្យវាជូរបន្តិច អ្នក​ត្រូវ​ដាំ​ទឹក​ក្តៅ​ដោយ​បន្ថែម​អង្ករ​ខ្លះ​ចូល និង​ដាក់​ដាំ​វា​រហូត​ដល់​ទឹក​វា​រាងខាប់​។ ប៉ុន្តែ​បើ​ធ្វើ​ដូច​នេះ លោក​អ្នក​នឹង​ទទួល​បាន​រស​ជាតិ​ឆ្ងាញ់ តែ​អ្នក​មិន​អាច​ទុក​វា​ឲ្យ​លើស​ពី ៣ថ្ងៃ​បាន​ទេ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ