វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ: ស្វាយខ្ចី ១ផ្លែល្មម សាប់ ឬឈូសជាសរសៃៗ, បង្គាក្រៀម ៣ស្លាបព្រាបាយ, សណ្តែកដីលីង បុកឲ្យម៉ត់ល្មម ១ស្លាបព្រាបាយ, ខ្ទឹមក្រហម ២-៣ដុំ ហាន់ស្តើងៗ, ម្ទេសហាន់ល្អិតៗ (ដាក់តាម ចំណូលចិត្ត), ស្លឹកជីរនាងវង ឬជីរគ្រប់មុខ (តាមចំណូលចិត្ត), ទឹកត្រី ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ, អំបិល បន្តិច។
វិធីធ្វើ:
១.លាយទឹកត្រី ស្ករស អំបិល ម្ទេសហាន់ ខ្ទឹមក្រហម និងបង្គាក្រៀមចូលគ្នា រួចដាក់ស្វាយចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយភ្លក្សមើលល្មមអាចបន្ថែមរសជាតិតាមចំណូលចិត្ត
២.រួចរាល់ហើយដាក់ស្លឹកជីរ និងសណ្តែកដីចូល ច្របល់ចូលគ្នាឲ្យសព្វម្តងទៀតជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ