ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើនំចេកបុកចំហុយ!

11-Apr-2019 09:01 AM

រូបភាព


ដោយ: Uddam

ផ្លែចេក គឺជាប្រភេទផ្លែឈើម្យាងដែលមានវីតាមីងច្រើនមុខ និងអាចព្យាបាលជំងឺបានទៀតផង។ ផ្លែចេកអាចយកទៅធ្វើជា បង្អែម ឬ មុខម្ហូប បានយ៉ាងច្រើនមុខ។ វាងាយស្រួលរកណាស់។+គ្រឿងផ្សំ៖- ចេកទុំ- ម្សៅអង្ករខ្សាយ- ខ្ទិះដូង ស្ករស- សសៃដូងកោស- អំបិលបន្តិច+វិធីធ្វើ៖- ចេកបកសំបកចេញ រួចយកមកច្របល់ រឺ ច្របាច់ឱ្យបែកចូលគ្នាអស់ ហើយដាក់ សសៃដូងកោសខ្ទិះដូង ស្ករស ម្សៅអង្ករខ្សាយ និង អំបិលបន្តិច រួចច្របល់ចូលគ្នាអោយសព្វ- យកស្លឹកចេក មកដាក់វេចចេក បុកបត់ឱ្យជិត រឺ យកទៅដាក់ក្នុងកូនចានតូចល្មម ក៍បាន– បន្ទាប់មកយកមកដាក់ក្នុងឆ្នាំងចំហុយ ទុកឱ្យឆ្អិន លើកចេញ រួចជាការស្រេច៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស