ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំពងទាស្លឹកតើយ រសជាតិឈ្ងុយឆ្ងាញ់!

11-Apr-2019 10:15 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: ទឹកស្លឹកតើយ ៨០ក្រាម, ស៊ុត ៤គ្រាប់ (គោះយកពណ៌ក្រហមដាក់ទុកមួយឡែក និងពណ៌សទុកមួយឡែក), ស្ករស ១០០ក្រាម, ប្រេងសណ្តែក ៨០ក្រាម, ម្សៅធ្វើនំខេក (cake flour) ១២០ក្រាម, ម្សៅដុតនំ (baking powder) ១/២ស្លាបព្រាកាហ្វេ, ម្សៅក្រែម ១/៨ស្លាបព្រាកាហ្វេ។

វិធីធ្វើ:

១.យកចានធំល្មមដាក់ស៊ុតពណ៌ក្រហមចូល លាយជាមួយស្ករស ៤០ក្រាម វាយបញ្ចូលគ្នាឲ្យសព្វ រួចដាក់ប្រេងសណ្តែកចូល លាយកូរចូលគ្នាឲ្យសព្វ ហើយដាក់ទឹកស្លឹកតើយចូល កូរចូលគ្នាឲ្យសព្វល្អ

២.បន្ទាប់មកដាក់ម្សៅធ្វើនំខេក និងម្សៅដុតនំចូល ដោយប្រើកន្ត្រង (ដើម្បីរាយវាកុំឲ្យដុំៗ) រួចលាយច្របល់ចូលគ្នាឲ្យសព្វល្អ ទុកមួយឡែក

៣.យកចានធំល្មមដាក់ស៊ុតពណ៌សចូល វាយចូលគ្នាឲ្យសព្វល្អ រួចដាក់ស្ករស ៦០ក្រាមចូល វាយបញ្ចូលគ្នាឲ្យសព្វ ហើយដាក់ម្សៅក្រែមចូល វាយបញ្ចូលគ្នាឲ្យសព្វល្អ

៤.រួចអស់ហើយយកគ្រឿងផ្សំទាំងពីរដែលលាយហើយ ដាក់លាយបញ្ចូលគ្នា ច្របល់ឲ្យសព្វល្អ ហើយយកទៅដាក់ដុត ប្រើកម្តៅ ១៤០អង្សា រយៈពេល ៤០-៥០នាទី ជាការស្រេច៕

*នេះរូបតំណាងម្សៅដុតនំ (baking powder) អាចរកទិញបាន។

*នេះរូបតំណាងម្សៅក្រែម អាចរកទិញបាន។

សម្រួលអត្ថបទដោយ៖ ស្រីពៅ