វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ: ស្ពៃក្តោប ១ធំល្មម, បង្គា ៤ក្បាល, ការ៉ុត ហាន់ ឬចិញ្រ្ចាំល្អិតៗ ៣ស្លាបព្រាបាយ, ស៊ុត ១គ្រាប់, ខ្ទឹមបំពង ១ស្លាបព្រាបាយ, ស្លឹកខ្ទឹមហាន់ ២គល់, ម្សៅមី ១ស្លាបព្រាបាយ លាយជាមួយទឹក កន្លះកូនចានចង្កឹះ, ទឹកត្រី ១ស្លាបព្រាបាយ, អំបិល បន្តិច។
វិធីធ្វើ:
១.យកបង្គាបកសំបកឲ្យស្អាត រួចយកបង្គា ២ក្បាល ហាន់តូចៗ ទុកមួយឡែក ហើយបង្គា ២ទៀតទុកដាក់ពីលើស្នូល (ឬចង់ហាន់ទាំងអស់ក៏បានតាមចំណូលចិត្ត)
២.យកស្ពៃក្តោបចោះឲ្យប្រហោងកណ្តាល សម្រាប់ដាក់ស្នូល ទុកមួយឡែក
៣.គោះស៊ុតដាក់ចានវាយបញ្ចូលគ្នា រួចដាក់ទឹកម្សៅមីចូល ច្របល់ចូលគ្នា រួចច្រោះកុំឲ្យដោយកាក ហើយដាក់ទឹកត្រី និងអំបិលចូល ច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ការ៉ុត និងបង្គាហាន់ចូល
៤.យកគ្រឿងដែលលាយហើយចាក់ចូលក្នុងស្ពៃក្តោប រួចយកទៅដាក់ចំហុយ ពេលជិតឆ្អិនដាក់បង្គា ២ទៀតពីលើ រួចទុកចំហុយឲ្យឆ្អិន ហើយដាក់ស្លឹកខ្ទឹម និងខ្ទឹមបំពងចូល ជាការស្រេច។ *បង្គាចង់ដាក់ ឬមិនដាក់ក៏បានតាមចំណូលចិត្ត គ្រាន់តែជាសាច់បន្ថែម៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ