ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីចិញ្ចឹម​ជន្លេន​ងាយៗ​

11-Apr-2019 02:07 PM

រូបភាព


ដោយ: Uddam

+វត្ថុធាតុដើម​សម្រាប់​ចិញ្ចឹម
​-លាមក​សត្វ​ស្រស់ ដូចជា លាមក​គោ ក្របី ជ្រូក និង​មាន់។វត្ថុធាតុដើម​ទាំងនេះ សុទ្ធតែ​ជា​ចំណី​ដែល​ជន្លេន​ចូលចិត្ត​បំផុត
+ទីកន្លែង​ចិញ្ចឹម និង​ការរៀបចំ​
​-គួរ​ជ្រើសរើស​ទីកន្លែង​ចិញ្ចឹម​លើដី​ទួល​មិន​លិច​ទឹក ឬ​មិន​ដក់​ទឹក និង​ជា​ទីកន្លែង​ដែល​មាន​ខ្យល់​ស្រឡះ​ល្អ-រៀបចំ​កន្លែង​ចិញ្ចឹម​លើ​ដី​ទួល​ក្រោម​ម្លប់ឈើ​
-សម្អាត​ស្មៅ​លើ​ផ្ទៃដី​ប្រមាណ​២​ម៉ែត្រការ៉េ និង​បង្ហាប់ដី​ឱ្យ​ហាប់
+វិធី​បង្កើត​ពូជ​ជន្លេន
– យក​លាមក​គោ​ស្រស់ ៣​ទៅ​៥​ប​ង្គី ចាក់​ជា​ពំនូក នៅ​កន្លែង​ស្រឡះ ទូលាយ ដែល​មាន​ខ្យល់​គ្រប់គ្រាន់​– ស្រោច​ទឹក​២​ដង ក្នុង​មួយ​ថ្ងៃ លៃ​យ៉ាងណា ឱ្យ​ពំនូក​ជី​មាន​សំណើម និង​កម្តៅ​
– រយៈពេល​២-៣​សប្តាហ៍ នឹង​មាន​ពូជ​ជន្លេន​នេះ
+វិធី​លែង​ពូជ
– ជ្រើសរើស​តែ​ជន្លេន​មាន​ដងខ្លួន​ធំ ហើយ​ថ្លោស មាន​ប្រវែង​ពី​១០-១៥​ហ៊ុន​
– ប្រមូល​ពូជ​ជន្លេន ពី​កន្លែង​បង្កើត​ពូជ នៅ​ម៉ោង​៦​ល្ងាច ព្រោះ​ជន្លេន​ខ្លាច​ពន្លឺ និង​កម្តៅថ្ងៃ​– មុន​នឹង​លែង​ជន្លេន ត្រូវ​ស្រោច​ទឹក​ឱ្យ​សើម​តិចៗ ឱ្យ​ជន្លេន​ងាយ​វារ​ចូល​ក្នុង​ពំនូក​ជី​
– បរិមាណ​ជន្លេន​ដែល​លែង គឺ​ពី​២​ទៅ​៣​គីឡូក្រាម (​ជន្លេន​៧០% និង​ជីលា​មក​សត្វ ដែល​នៅ​ជាប់​៣០%)
+វិធី​ថែទាំ
-យក​មែក​ឫស្សី គ្រប​កន្លែង​ចិញ្ចឹម ដើម្បី​ការពារ​មាន់​កាយ ដោយ​ធ្វើ​រនាំង​បាំង ឬ​យក​បន្លា​ឫស្សី​ដាក់​ព័ទ្ធជុំវិញ​
-ពំនូក​ជី ត្រូវ​គ្រប​ស្លឹកត្នោត ឬ​ធ្វើ​របង​ប្រក់​ដំបូល​ស្លឹក​-ស្រោច​ទឹក​២​ដង​ក្នុង​មួយថ្ងៃ ព្រឹក​ម្តង ល្ងាច​ម្តង​
-ទឹក​ដែល​ស្រោច​ពំនូក​ជី​នេះ ត្រូវ​គ្មាន​ជាតិពុល ប្រៃ ប្រេង ឬ​ស្អុយ​
-ដាក់​ថែម​អាចម៍គោ​ស្រស់​ថ្មីៗ ២​ថ្ងៃ​ចំនួន​១​ប​ង្គី ស្មើនឹង​៥​គីឡូក្រាម​
-ការ​ថែម​អាចម៍គោ អាស្រ័យ​ពេលវេលា គឺ​នៅ​ពេល​យើង​សង្កេតឃើញ​វា​បញ្ចេញ​កាកសំណល់​អាចម៍​ជន្លេន​ចេញមកក្រៅ​ច្រើន ហើយ​វា​ស៊ី​អស់​អាចម៍គោ​ថ្មីៗ-ត្រូវ​រាយ​លាមក​គោ​ស្រស់ ពីលើ​រង​ជន្លេន​កម្រាស់​ពី​២​ទៅ​៣​តឹក​
-នៅ​រដូវប្រាំង ដាក់​បន្ថែម​អាចម៍គោ​ក​ឱ្យ​ស៊ី​ពី​២​ទៅ​៣​ដង ក្នុង​មួយ​សប្តាហ៍ ក្រោយ​មក​គ្រប​វិញ ហើយ​ស្រោច​ទឹក​
-នៅ​រដូវវស្សា ដាក់​អាចម៍គោ​ឱ្យ​ស៊ី​ពី​៣​ទៅ​៥​ដង ក្នុង​មួយ​សប្តាហ៍ ក្រោយ​មក​គ្រប​វិញ ហើយ​ស្រោច​ទឹក​
+ការប្រមូល​ផល
​-ជន្លេន​៖ ក្រោយ​ចិញ្ចឹម​បាន​៤​ខែ យើង​អាច​ប្រមូល​ផល​ជន្លេន​បាន​ពី​២០-២៥​គីឡូក្រាម ក្នុង​មួយ​ម៉ែត្រការ៉េ ។​-អាចម៍​ជន្លេន ៖ អាចម៍​ជន្លេន ពេល​វា​បញ្ចេញ​មក​ក្រៅ​ពំនូក យើង​ប្រមូល​វា​យក​ទៅ​ហាលថ្ងៃ​ឱ្យ​ស្ងួត រក្សា​ក្នុង​ម្លប់ កុំ​ឱ្យ​ត្រូវ​ទឹកភ្លៀង ទុកដាក់​ដំណាំ ឬ​ដាក់​បាត​ស្រះ ដើម្បី​បង្កើត​ចំណី​ធម្មជាតិ​ក្នុង​ស្រះ​ឱ្យ​ត្រី​ស៊ី ៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត