វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖ គ្រឿងផ្សំធ្វើគាវ៖- សាច់ជ្រូកចិញ្ច្រាំ- ខ្ទឹមចិញ្ច្រាំ- ខ្ទឹមបារាំង (ហាន់ឱ្យល្អិតៗ)- ស្ពៃក្ដោប- ស្លឹកខ្លឹម និងស្លឹកកាឆាយ (ហាន់ឱ្យល្អិតៗ)- ខ្ញីចិញ្ច្រាំ ឬកិន- ម្សៅមី- ទឹកស៊ីអ៊ីវ- ប្រេងល្ង- ប្រេងឆា- ទឹក បន្តិច- ស្ករ- ពងមាន់ (យកតែពណ៌ក្រហម)- សំបកគាវ
+គ្រឿងផ្សំធ្វើទឹកជ្រលក់៖ – ទឹកស៊ីអ៊ីវ- ទឹកខ្មេះ ឬទឹកក្រូចឆ្មា- ស្ករ- ទឹក- ប្រេងម្ទេស- ប្រេងល្ង- អំបិល- លាយចូលគ្នាឱ្យសព្វរួចភ្លក់ (រសជាតិតាមចំណូលចិត្ត)
+វិធីធ្វើ៖- លាយគ្រឿងគាវខាងលើចូលគ្នាឱ្យសព្វ- ខ្ចប់គាវ (តាមម៉ូតដែលអ្នកចូលចិត្ត) រួចទុកមួយសន្ទុះសិន
– ចាក់ប្រេងចូលខ្ទះបន្តិច រួចរៀបគាវចូលក្នុងខ្ទះ សឹមដាក់ទឹកកន្លះកូនចានចូល ចានបែបនេះក្នុងបរិមាណភ្លើងតិចៗ ទៅមធ្យមហើយយកគ្របទុករហូតដល់ឆ្អិន ជាការស្រេច៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស