ឯកសារកសិកម្ម
រូបភាព
+រោគសញ្ញា
-រោមបះ ខ្លួនក្តៅ មានកំដៅឡើងដល់៤០-៤២អង្សាសេ
-មិនស៊ីចំណីអាហារ និងផឹកទឹក
-ច្រមុះស្ងួតមានហៀរសំបោរ បន្ទាប់មក ច្រមុះស្ងួតក្រមរ-អណ្តាតមានពងកន្ទួលក្រហមៗ ដែលក្រោយមក ក្លាយជាដំបៅពងបែកក្នុងមាត់
-ដំបូងសត្វទល់លាមក បន្ទាប់មកសត្វចាប់ផ្តើមរាគ ក្រោយមកទៀត លាមកឡើងស្អិតពណ៌ខ្មៅ ជំងឺ រាលដាលឆ្លងយ៉ាងរហ័សពីសត្វមួយទៅសត្វមួយទៀត តាមរយៈការដកដង្ហើមឆ្លងពីសត្វឈឺទៅសត្វជា និងកន្លែងដេករបស់សត្វ+វិធីព្យាបាល
*ធាតុផ្សំ
-គ្រាប់ពោត៧គ្រាប់(ដែលដុតកំឡោចរួច)-ទឹកត្នោតជូរមួយកូនពែង-ក្រាំងស្លឹករិទ្ធ ដែលគេប្រើប្រាស់ដើម្បីសរសេរបាលី ៣សន្លឹក-ខ្ទឹមសកន្លះខាំ
-ស្ករត្នោត១ខាំ-ទឹកកន្លះលីត្រ+វិធីធ្វើ
-យកស្ករត្នោត១ខាំ កំឡោចឱ្យក្រហម រួចដាក់គ្រាប់ពោត ទឹកត្នោតជូរ ស្លឹករិទ្ធ ខ្ទឹមស ច្របល់ចូលគ្នា រួចបុកឱ្យម៉ដ្ឋលាយទឹកត្នោតកន្លះលីត្រជាការស្រេច ។+វិធីប្រើ
-ទឹកថ្នាំដែលផ្សំរួច ត្រូវចាក់ឱ្យសត្វផឹក១ថ្ងៃ២ដង ម្តង១ពែង ។ ផឹករហូតដល់រយៈពេល២ថ្ងៃ ទើបជាសះស្បើយសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត