វិជ្ជាមេផ្ទះ
រូបភាព
+ គ្រឿងផ្សំ៖- ម្សៅឆា- ទឹកស្អាត- ទឹកស៊ីរ៉ូ- ស្ករស- អំបិល- ខ្ទិះដូង+វិធីធ្វើ៖ដាំទឹកអោយពុះ- យកម្សៅឆា មួយកំប៉ុង ដាក់ចាន- ចាក់ទឹកពុះចូល បីវែក ច្របល់ម្សៅអោយសព្វ- ចាក់ទឹកស៊ីរ៉ូក្រហម មួយស្លាបព្រា ចូល កូរអោយសព្វ។ បើអត់ទឹកស៊ីរ៉ូទេ អាចច្របាច់គ្រាប់ទទឹម យកទឹកមកលាយនឹងម្សៅក៏បាន។ បើសិនមិនចង់ដាក់ពណ៌ ក៏បាន។- រោយម្សៅឆា ឆៅបន្ថែម ហើយច្របាច់សាច់ម្សៅ លាយបញ្ចូលគ្នា បន្តិចម្តងៗ ទាល់តែបានជាម្សៅ មួយដុំម៉ដ្ឋល្មួតចូលគ្នា- បើជាប់ដៃ យកម្សៅឆាលាប ទាល់តែសាច់ម្សៅ ឈប់ជាប់ដៃ– យកបន្ទះក្តារជ្រុញ លាបម្សៅឆា បបោសផាត់ពីលើតិចៗ- បេះម្សៅមួយដុំ ដាក់លើក្តារជ្រុញ ហើយកិនអោយសំប៉ែត ជាបន្ទះស្តើងៗ- យកម្សៅទៅបបោសនឹងកូនកាំបិត ហើយយកទៅកាត់ បន្ទះម្សៅ អោយទៅជាសរសៃ
– រោយម្សៅឆៅ លើសរសៃលត ហើយពង្រាយ សរសៃអោយ ដាច់ពីគ្នា។- ដាំទឹកក្តៅមួយឆ្នាំងអោយពុះ- ចាក់សរសៃលត ចូលក្នុងឆ្នាំង យកចង្កិះ កូរតិចៗ អោយលត ដាច់សរសៃពីគ្នា កុំអោយជាប់គ្នា- ទុកអោយលតពុះ មួយស្របក់- នៅពេលសរសៃលត ចេញពណ៌ថ្លា ហើយអណ្តែត នៅលើផ្ទៃទឹក ខាងលើ សូមស្រង់ ដាក់លាងទឹកត្រជាក់។– នៅពេលស្រង់លត ដាក់ចាន សូមដាក់ទឹកកក ចូល ដើម្បីរក្សាលត កុំអោយជាប់គ្នា។- ដាំទឹកស្ករស ដាក់អំបិលចុងស្លាបព្រា- ពេលទទួលទាន ដួសលតដាក់ចាន ថែមទឹកស្ករ និងខ្ទិះដូង (ហែកខ្នុរជាចំនិតតូចៗដាក់ក៏បាន)។