ឯកសារកសិកម្ម
រូបភាព
មនុស្សចាស់ ជនពិការ ជនគ្មានការងារធ្វើក៏អាចចិញ្ចឹមបាន ដោយគ្រាន់តែដាក់ចំណីនិងប្តូរទឹកតែប៉ុណ្ណោះ ដែលការងារនេះស្រាលៗ និងចំណេញពេលវេលា។
+យើងអាចធ្វើកន្លែងចិញ្ចឹមមានទំហំ៖
-2m x 3m = 6 ម៉ែត្រការ៉េ
-2m x 5m = 10 ម៉ែត្រការ៉េ
-3m x 5m = 15 ម៉ែត្រការ៉េ
-4m x 6m = 24 ម៉ែត្រការ៉េ
-5m x 6m = 30 ម៉ែត្រការ៉េ
ដាក់កង្កែប ៥០ក្បាល ក្នុង១ម៉ែត្រការេ។
-ដាក់ស្បៃព័ទ្ធជុំវិញកន្លែងចិញ្ចឹមកម្ពស់ប្រមាណ១ម៉ែត្រកន្លះ ការពារកង្កែបលោតចេញ
-ត្រូវធ្វើនៅកន្លែងដែលមានម្លប់ខ្លះដើម្បីឲ្យកង្កែបជ្រក ឬធ្វើដំបូលស្បៃនីឡុង ដើម្បីបញ្ចៀសកំដៅទាំងមូលចូលក្នុងអាង ធ្វើឲ្យសីតុណ្ហភាពក្នុងអាងកើនកំដៅ តែក៏មិនគួរបាំងអាងចិញ្ចឹមឲ្យងងិត ឬត្រជាក់ពេកនោះដែរ។
-ដាក់បន្ទះឬស្សី ឬបន្ទះអ្វី ដើម្បីឲ្យកង្កែបឡើងទៅនៅ រួចយកធាងដូងមកគ្របអាង ដើម្បីបាំងកំដៅ ថ្ងៃផង។
-ផ្លាស់ប្តូរទឹកជាប្រចាំថ្ងៃឲ្យវា ទឹកសម្រាប់ផ្លាស់ប្តូរអាចប្រើទឹកទន្លេ ទឹកអណ្តូ ទឹកស្រះ តែត្រូវធានាឲ្យបានថា ជាទឹកស្អាត ដោយច្រោះវាតាមរយៈដីខ្សាច់ ឬប្រើស្បៃសម្រាប់ច្រោះក៏បាន ត្រូវព្យាយាមឲ្យកង្កែបស៊ីឲ្យបានច្រើនដងក្នុង ១ថ្ងៃ។
-ចំណីអាចទិញចំណីត្រី រឺកង្កែបនៅតាមហាងលក់ចំណីសត្វនៅជិតភូមិរបស់យើង។
-ចំណីធម្មជាតិបន្ថែមមានដូចជា ចង្រិត ដង្កូវ កណ្តូប ស្រឹង និងសត្វល្អិតមួយចំនួនទៀត និងចាប់អំពូលពីលើនៅពេលយប់កម្ពស់កន្លះម៉ែត្រដើម្បីឲ្យសត្វល្អិតមករោមអំពូលជាចំណីរបស់វា។
អត្ថបទដោយ៖ អ៊ាង សុផល្លែត