ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្គាឆាពងទាប្រៃ ឆ្ងាញ់ជាប់ចិត្ត!

12-Apr-2019 04:16 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: បង្គា ៧ខាំ (បកសំបក), ពងទាប្រៃ ៥គ្រាប់ (យកតែពងក្រហម), ខ្ទឹមបារាំង ១ផ្លែល្មម ចិតជាដុំតូចល្មម, ម្ទេសឆា ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយកន្លះ, ស្ករស កន្លះស្លាបព្រាបាយ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ, ម្ទេសដៃនាង និងស្លឹកខ្ទឹម ហាន់។

វិធីធ្វើ:

១.យកចានដាក់ពងទាប្រៃចូលលាយជាមួយ ម្ទេសឆា ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស ម្រេចម៉ត់ និងទឹកបន្តិច ច្របល់ចូលគ្នាឲ្យសព្វល្អឲ្យខាប់ល្មម

២.ដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ ហើយដាក់បង្គាចូលឆាឲ្យបង្គាជិតឆ្អិន

៣.បន្ទាប់មកដាក់គ្រឿងដែលលាយហើយចូល ឆាច្របល់ចូលគ្នា រួចថែមទឹកបន្តិច ឆាច្របល់ចូលគ្នាឲ្យសព្វ

៤.ហើយដាក់ខ្ទឹមបារាំងចូល ឆាច្របល់ចូលគ្នា ៣-៤ត្រលប់ រួចដាក់ម្ទេសដៃនាង និងស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ