ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើនំស្លឹកតើយ ដ៏ឈ្ងុយឆ្ងាញ់ !!

12-Apr-2019 10:51 PM

រូបភាព


ដោយ: Uddam

*គ្រឿងផ្សំសម្រាប់នំ ១៨ទៅ២០ដុំ៖
-ម្សៅស្រូវសាឡី ២ស្លាព្រាបាយ និងម្សៅអង្ករដំណើប ១ពែងតែ
-មេម្សៅនំប៉័ង ១ស្លាបព្រាកាហ្វេ
-អំបិល ១/៤ ស្លាបព្រាកាហ្វេ


-ស្ករស ៤ស្លាព្រាបាយ
-ស៊ុតមាន់១គ្រាប់ (គោះយកស៊ុតក្រហម)
-ម្សៅស្លឹកតើយ ១/៣ ពែងតែ
-ទឹកដោះគោ ១/៤ ពែងតែ
-ខ្ទិះដូង


+វិធីធ្វើ៖-លាយម្សៅស្រូវលាឡី និងម្សៅមេនំប៉័ងជាមួយគ្នា រួចដាក់ស្ករ និងអំបិលចូល
-បន្ទាប់មកដាក់ស៊ុត និងទឹកដោះគោចូល រួចកូរឲ្យសព្វ
-ចាក់ខ្ទិះដូងបន្តិចម្តងៗរួចកូរល្បាយឲ្យសព្វ រួចទុករយៈពេល ១០នាទី ដើម្បីឲ្យចូលជាតិល្អ (ល្បាយត្រូវខាប់ល្មមពិនិត្យតាមជាក់ស្តែង)


-ដាក់ឆ្នាំងពុម្ពចាក់នៅលើចង្ក្រាន្ត រួចបើកភ្លើងកំរិតល្មមមិនឲ្យខ្លាំងពេកទេ
-យកប្រេងសណ្តែកមកលាបនៅតាមរន្ធពុម្ពនោះ

រួចចាក់ល្បាយម្សៅចូលតែកុំឲ្យពេញពេកព្រោះនំនឹងរីកធំជាងមុន
-នៅពេលដែលនំឆ្អិនយើងអាចយកចង្កិះឬស្សីចាប់វាមករក្សាទុក។