ចំណេះដឹងទូទៅ
រូបភាព
+វត្ថុត្រូវការ៖
១-កាំបិតមុតតូចមួយ
២-ខ្សែសម្រាប់ចង
៣-ថង់ប្លាស្ទិច ទំហំ 3 x 5 អ៊ីញ
៤-ស្រកីដូង
៥-ដីកំទេចស្លឹករុក្ខជាតិ
៦-ស្នៀតឈើ
+វិធីផ្សាំ៖
១-ជ្រើសរើសដើមល្ហុងញី ណាដែលចាស់ល្មមពូជមានផ្លែច្រើន មានសុខភាពល្អ ធន់នឹងជម្ងឺសម្រាប់យកមកផ្សាំ
២-បន្ទាប់មកកាត់ដើមនោះចោលទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រ ពីដី ២ខែ ក្រោយមកវានឹងដុះចេញខ្នែងកូនតូចៗប្រមាណ ៥ទៅ៦ ដើម
៣-យកកំទេចដី លាយជាមួយកំទេចស្រកីដូង (ដាក់ដី១/៣) រួចដាក់ចូលថង់ប្លាស្ទិច
៤-កាត់បញ្ចិត ជ្រៀកកូនខ្នែងដែលដុះនោះត្រង់គល់ពីក្រោមទៅលើ ប្រមាណ ១តឹក រួចយកស្នៀតឈើស៊កចូលចន្លោះនោះ
៥-វះថង់ខាងលើរួចយកដីចេញខ្លះ រួចយកមកចងផ្អោបជុំវិញកន្លែងដែលកាត់នោះ បន្ទាប់មកស្រោចទឹកចូលឲ្យសព្វចូលក្នុងដីនោះ រួចយកខ្សែរុំជុំវិញឲ្យជាប់
៦-ដាក់ទឹកឲ្យវាក្នុងរយៈពេល ២ថ្ងៃម្តង ដាក់កម្រិតល្មមកុំឲ្យវាជាំពេក ឬមើលតាមជាក់ស្តែងថាវាស្ងួតឬអត់
៧-រយៈពេលប្រមាណ ៤០ថ្ងៃ វានឹងចេញឬសដែលយើងអាច
មើលឃើញនៅក្នុងថង់នោះដែលយើងអាចយកវាទៅដាំបាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ bettertree.blogspot