ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើចាហួយដូង ងាយៗឆ្ងាញ់!

13-Apr-2019 10:06 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: ទឹក ៩កូនចានចង្កឹះ ឬ ២២៥០មីលីលីត្រ, ខ្ទិះដូង ១កំប៉ុង (៥៦០មីលីលីត្រ), ម្សៅចាហួយ ១កញ្ចប់តូច (២៥ក្រាម), ស្ករស ១កូនចានកន្លះ, អំបិល ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ:

១.ដាំឆ្នាំងដាក់ទឹកចូល ដាក់អំបិល ស្ករស និងម្សៅចាហួយចូល កូរចូលគ្នាឲ្យសព្វល្អ ទុកដាំឲ្យពុះ

២.បន្ទាប់មកចាក់ខ្ទិះដូងចូល  កូរចូលគ្នាឲ្យសព្វ រម្ងាស់ឲ្យពុះ

៣.រួចហើយលើកចុះ យកទៅចាក់ក្នុងចាន ប្រអប់ កែវ ឬពុម្ព (តាមចំណូលចិត្ត) ហើយទុកឲ្យត្រជាក់ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ