ឯកសារកសិកម្ម
រូបភាព
ដង្កូវយោលទោងជាសត្វចង្រៃមួយប្រភេទ ដែលកសិករដាំបន្លែភាគច្រើនយល់ថា មានការលំបាកក្នុងការកំចាត់។ ទោះបីជាគេប្រើថ្នាំពុលគីមីច្រើនមុខលាយបញ្ចូលគ្នាក៏ដោយ ក៏មិនសូវឃើញមានប្រសិទ្ធភាពដែរហើយថែមទាំងជួបប្រទះនូវបញ្ហាយ៉ាងធ្ងន់ធ្ងរដល់សុខភាពទៀតផង។
មានបទពិសោធន៍ យ៉ាងសាមញ្ញមួយក្នុងការកាត់បន្ថយការបំផ្លាញរបស់ដង្កូវយោលទោងនេះ ដោយគ្រាន់តែប្រើត្រួយរាំងប៉ុណ្ណោះ។
វិធីធ្វើ និងប្រើប្រាស់៖
-យកត្រួយរាំង (យកផ្លែកាន់តែល្អ) ប្រមាណជា ២ប៉ោត យកទៅចិញ្ច្រាំឱ្យខ្ទេច
-ដាក់ត្រាំក្នុងទឹកធម្មតា ៨ប៉ោត (ប្រហែល ១៦០លីត្រ)
-ត្រាំរយៈពេល ២០ទៅ៣០ថ្ងៃ ទើបអាចយកទៅប្រើប្រាស់បាន។
-ពេលយកទៅបាញ់លើដំណាំបន្លែ គឺ លាយទឹកពាក់កណ្តាលថែមទៀត ដើម្បីកុំឱ្យថ្នាំដែលត្រូវប្រើ នោះវាមានប្រសិទ្ធភាពខ្លាំងជាងការត្រាំជាមួយទឹកធម្មតា។
-ការប្រើទឹកត្រួយរាំងមានប្រសិទ្ធភាព ពីព្រោះត្រួយរាំងមានជាតិចត់ និងស្អិតដែលធ្វើឱ្យដង្កូវយោលទោងមិនអាចស៊ីដំណាំបាន។ ម្យ៉ាងវិញទៀត ទឹកត្រួយរាំងនេះដូចជាជីកំប៉ុស្តទឹកអាចផ្តល់ជីជាតិដល់ដំណាំលូតលាស់បានល្អទៀតផង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត