ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើណែម ឬគួងសាច់បង្គាទឹកជ្រលក់សណ្តែកដីប្លែកឆ្ងាញ់!

13-Apr-2019 12:33 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: សាច់ជ្រូកបីជាន់ស្ងោរឲ្យឆ្អិន ហាន់ជាបន្ទះៗ, បង្គាស្រុះឲ្យឆ្អិន បកសំបក, នំបញ្ចុក ឬគុយទាវស្រុះទឹកឲ្យទន់, បន្លែមានដូចជា សាលាដ ជីរគ្រប់មុខ ស្លឹកគូឆាយ ឬស្លឹកខ្ទឹម ត្រសក់ ការ៉ុត សណ្តែកបណ្តុះ ឬបន្លែផ្សេងៗតាមចំណូលចិត្ត, សំបកគួងសម្រាប់រុំ។

គ្រឿងផ្សំទឺកជ្រលក់សណ្តែកដី: ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ, ទឺកធម្មតា កន្លះកូនចានចង្កឹះ, សណ្តែកដីបុកឲ្យម៉ត់ ឬប៊័រសណ្តែកដី ៤ស្លាបព្រាបាយ, ទឺកជ្រលក់លាយ ១-២ ស្លាបព្រាបាយ (ស្ករស ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, ទឹកអំពិលទុំ កន្លះស្លាបញ្របាយ,​ ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ, អំបិលបន្តិច លាយចូលគ្នាឲ្យសព្វ), ស្ករស ១ស្លាបព្រាបាយ, ម្ទេសឆា ១ស្លាបព្រាកាហ្វេ (ឬដាក់តាមចំណូលចិត្ត), ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ។

វិធីធ្វើ:

១.យកសំបកសម្រាប់រុំជ្រលក់ទឹកឲ្យសើម រួចលាតហើយយកបន្លែ នំបញ្ចុក ឬគុយទាវ សាច់ជ្រូកបីជាន់ បង្គា ដាក់រៀប (តាមចំណូលចិត្ត) ហើយរុំរៀបដាក់ចាន ទុកមួយឡែក។

២.ធ្វើទឹកជ្រលក់: ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ រួចដាក់ខ្ទឹមសចិញ្រ្ចាំចូល បំពងឲ្យឈ្ងុយ ហើយដាក់ទឹកចូល សណ្តែកបុក ទឹកជ្រលក់លាយ ស្ករស  ម្ទេសឆា និងទឹកក្រូចឆ្មារ ច្របល់ចូលគ្នាឲ្យសព្វ រួចដួសដាក់ចានជាការស្រេច។

 

*នេះជាវិធីធ្វើមួយបែបគួងជ្រលក់ជាមួយទឹកជ្រលក់មួយបែបទៀត ដែលគេហៅថាទឹកជ្រលក់សណ្តែកដី ព្រោះភាគច្រើនគួងទទួលទានជាមួយទឹកត្រីផ្អែម៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ