ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើក្រឡានឲ្យមានរសជាតិឈ្ងុយឆ្ងាញ់

13-Apr-2019 12:33 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-អង្ករដំណើប ១០កំប៉ុង-ដូង ២ផ្លែ និងសណ្តែកអង្គុយ ១កំប៉ុង
-ស្ករស ០,៧គីឡូក្រាម, អំបិល ១ស្លាបព្រាបាយ និងបំពង់ឫស្សី-ស្រកីដូង និងស្លឹកចេកសំរាប់ខ្ចប់មាត់លើ+របៀបធ្វើ
-យកអង្ករដំណើប ១០កំប៉ុង ទៅត្រាំទឹក ២ ទៅ ៣ម៉ោង រួចលាងសំអាតឲ្យស្អាតស្រង់សម្រស់ទឹកឲ្យ​ស្រស់
-ដូងកោសរួច ច្របាច់យកខ្ទិះ
-លាងសំអាតសណ្តែកអង្គុយឲ្យស្អាតទុកឲ្យស្រស់ទឹក-កាប់បំពង់ឫស្សីជាកង់ដុតរួចជួតសំអាតឲ្យស្អាត
-ខ្ចប់ស្រកីដូងជាមួយស្លឹកចេករក្សាទុកដោយឡែក ដើម្បីប្រើជាឆ្នុកញុកមាត់បំពង់
-យកអង្ករដំណើបដែលស្រស់ទឹក ខ្ទិះដូង អំបិល ស្ករស សណ្តែកអង្គុយ ទៅចាក់ចូលក្នុងចានដែក ច្របល់ចូលគ្នាឲ្យសព្វ-យកអង្ករដែលលាយស្រេចច្រកចូលក្នុងបំពង់ឫស្សី រួចត្រូវបញ្ឈរវាដើម្បីកុំឲ្យទឹកហៀរចេញ
-យកស្រកីដូងដែលខ្ចប់ជាមួយស្លឹកចេកញុកចូលបំពង់ឫស្សី-តម្រៀបបំពង់ឫស្សីដាក់អាំងឲ្យឆ្អិននៅលើភ្លើង (របៀបអាំងគឺដំបូងរៀបបញ្ឈរ បន្ទាប់ពីអាំងបាន ២៥នាទី ត្រូវប្តូរវាដោយក្រឡាប់ក្បាលចុះក្រោមវិញ)
-ក្រឡានឆ្អិនត្រូវយកមកសកសំបកឫស្សីខាងក្រៅវិញ ដោយរក្សាសំបកខាងក្នុងឲ្យស្តើង ដើម្បីងាយស្រួលបក​បរិភោគសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត