វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ត្រីឆ្លាំង ឬត្រីអណ្តែង កន្លះគីឡូ, គ្រឿងបុកក្រហម ១ស្លាបព្រាបាយ, ខ្ជាយ ហាន់ជាសរសៃ ២ស្លាបព្រាបាយ, ស្លឹកក្រូចសើច ម្ទេសហាន់ ម្រេចខ្ចី និងស្លឹកជីរម្រះពៅ (ដាក់តាមចំណូលចិត្ត), ទឹកត្រី ១ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាបាយ, ទឹកធម្មតា ៤ស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកត្រីធ្វើឲ្យស្អាត រួចលាងទឹកហើយកាត់ជាកង់ៗ រួចយកទៅដាក់បំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយឡែក
២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គ្រឿងបុកចូលឆា ៣-៤ត្រលប់ ហើយដាក់ទឹកត្រី ស្ករ និងទឹកចូល ឆាចូលគ្នាឲ្យសព្វ
៣.បន្ទាប់មកដាក់ត្រីបំពងចូល ឆាច្របល់ចូលគ្នាឲ្យសព្វគ្រឿងល្អ រួចដាក់ខ្ជាយហាន់ ម្ទេសហាន់ ម្រេចខ្ចី បេះស្លឹកក្រូចសើចដាក់ចូល និងដាក់ជីរម្រះព្រៅចូល ឆាច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ