វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់គោ ១គីឡូ (សាច់សុទ្ធ ឬសាច់ជាប់ខ្លាញ់) ហាន់តាមចំណូលចិត្ត, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករ កន្លះស្លាបព្រាបាយ, ទឹកប្រេងខ្យង ១-២ស្លាបព្រាបាយ, ម្ទេសហុយ ១ស្លាបព្រាបាយ, អង្ករលីង ១ស្លាបព្រាបាយ (បុកឲ្យម៉ត់), ជីរណាហាន់។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ កន្លះស្លាបព្រាបាយ, ម្ទេសហុយ ១ ស្លាបព្រាបាយកន្លះ, អង្ករលីង ១ស្លាបព្រាបាយ (បុកឲ្យម៉ត់), ទឹកអំពិលទុំ ១ស្លាបព្រាបាយ, ក្រូចឆ្មារ ១-២ផ្លែ, ខ្ទឹមក្រហម ហាន់ស្តើងៗ ១ស្លាបព្រាបាយ, ជីរណា ហាន់។
វិធីធ្វើ៖
១.យកសាច់គោប្រឡាក់ជាមួយ ទឹកត្រី ស្ករ ទឹកប្រេងខ្យង ម្ទេសហុយ និងជីរណា ប្រឡាក់ចូលគ្នាឲ្យសព្វល្អ រួចដាក់អង្ករលីងចូល ប្រឡាក់ចូលគ្នាឲ្យសព្វ។
២.ដាំខ្ទះដាក់ប្រេងចូល ដាក់សាច់គោប្រឡាក់ហើយចូលបំពងឲ្យក្រៀមល្មម រួចស្រង់ឲ្យស្រស់ប្រេង
៣.ធ្វើទឹកជ្រលក់ លាយគ្រឿងផ្សំទឹកជ្រលក់ទាំងអស់ចូលគ្នា កូរឲ្យសព្វ
៤.រួចរាល់អស់ហើយ រៀបចំសាច់ដាក់ចាន ហូបជ្រលក់ក៏បាន មិនប្រើទឹកជ្រលក់ក៏បាន ឆ្ងាញ់ដូចគ្នា (តាមចំណូលចិត្ត)។
សម្រួលអត្ថបទដោយ៖ ស្រីពៅ