ចំណេះដឹងទូទៅ
រូបភាព
+សំភារត្រូវមាន
-ដប ឬជ្រុញសម្រាប់លុញពីលើឱ្យម្តេញបែកចេញទឹក
-ចង្អេរសម្រាប់ដាក់ម្តេញលុញ-កញ្ជ្រែង និងស្លឹកចេកសម្រាប់ដាក់ម្តេញហាល
-ចានដែកសម្រាប់ដាក់ម្តេញត្រាំទឹកកំបោរ។+គ្រឿងផ្សំ
-ស្ករត្នោត ១០គីឡូក្រាម
-អំបិលម៉ដ្ឋកន្លះស្លាបព្រាដើម្បីជួយជំរុញឱ្យកាន់តែផ្អែមមុត-តែផ្អែមមុត-កំបោរ ១ ស្លាបព្រាបាយ
+របៀបធ្វើ
-លាងម្តេញឱ្យបានស្អាត រួចយកទៅលុញនៅលើចង្អេរឱ្យចេញទឹកអស់-យកកំបោរទៅកូរជាមួយទឹក (បរិមាណធ្វើយ៉ាងណាឱ្យលិចម្តេញ) ទុកឱ្យរងថ្លា ហើយដួសយកក្រាមដែល អណ្តែតនៅខាងលើ ឬសំរិតក៏យកទឹក ដែលថ្លាទៅត្រាំជាមួយម្តេញរយៈពេល២-៣ម៉ោង
-យកម្តេញទៅលាងទឹកឱ្យស្អាត ៣-៤ដង ឱ្យអស់ជាតិកំបោរ និងពួតទឹកចេញឱ្យអស់
-ដាក់សំដិលថ្ងៃ ៣០នាទី ទៅ ១ម៉ោង-យកស្ករត្នោតដាក់កូរវាឱ្យឡើងក្រហមស្អិតជើងអង្រ្កង រួចយកម្តេញទៅដាក់ចូលទៅក្នុងឆ្នាំងខ្ទះកូរឱ្យសព្វជាមួយស្ករចំនួន ១០នាទី
-ដាក់ចុះពីលើចង្រ្កានហើយទុកមួយយប់ ឬកន្លះថ្ងៃ ទើបស្រង់ដាក់កញ្រ្ជែងដែលបានដាក់ស្លឹក ចេកទ្រាប់ពីក្រោមដោយរាយម្តេញឱ្យស្តើង រួចយកទៅហាលថ្ងៃរយៈពេល ៣-៤ម៉ោង
-បន្ទាប់ពីហាលថ្ងៃរួច យកម្តេញទៅត្រាំទឹកស្ករម្តងទៀត (ទឹកស្ករដែលនៅសល់ពីការត្រាំខាងលើ) មុននឹងដាក់ត្រាំត្រូវកំដៅទឹកស្ករឱ្យរីងបន្តិចសិន-ហើយបន្តធ្វើរបៀបនេះឱ្យបាន ៣-៤ដង (កូរត្រាំហាលរហូតដល់អស់ទឹកស្ករ) ទើបយើងហាល ១-២ ដងទៀត ដើម្បីឱ្យទឹកស្ករជប់ទឹកសាច់ម្តេញបានល្អ
+កំណត់ចំណាំ
-ការកូរធ្វើដំណាប់ម្តេញនេះហាមដុតភ្លើងខ្លាំង ព្រោះអាចធ្វើឱ្យម្តេញទៅជាផុយសាច់ ឬអាចធ្វើឱ្យស្ករឆ្នោតទៅ ជាខ្លោចបាន-ធ្វើនៅពេលមានកំដៅថ្ងៃក្តៅ (ព្រោះដំណាប់នេះត្រូវការហាលសំដិលឱ្យបានស្ងួតទើបល្អ និងទុកបានយូរ)
-ការកូរមិនមែនកូរម្តងហើយទេ យើងអាចធ្វើចាប់ពី ៣-៤ដង (តាមម្តេញតិច ឬច្រើន) រហូតដល់ម្តេញលែង ចេញទឹក
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត