ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ចេកអាំងស្រូបខ្ទិះសាច់ដូងទំនងដល់ហើយ!

17-Apr-2019 03:46 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-ខ្ទិះដូង ២៥០ មិល្លីលីត្រ-ស្ករស ២០០ ក្រាម (ឬ ៣០០ ក្រាមប្រសិនបើចូលចិត្តផ្អែម)-អំបិល ១/២ ស្លាបព្រាកាហ្វេ-ម្សៅអង្ករ ១ ស្លាបព្រាបាយ-ចេក ១ ស្និត-ទឹកស្អាត ១ ស្លាបព្រាបាយ-សាច់ដូងខ្ចី ១ កែវ+របៀបធ្វើទឹកខ្ទិះដូង៖- រំងាស់ខ្ទិះដូង និងស្ករចូលគ្នាក្នុងឆ្នាំងមួយ ហើយបើកភ្លើងរឹមៗ និងកូររហូតដល់វារលាយចូលគ្នាសព្វ។-បន្ទាប់មកដាក់អំបិលចូល ហើយកូរជាមួយខ្ទិះដូងឱ្យឡើងខាប់។ -លាយម្សៅអង្ករនិងទឹកចូលគ្នា។ រួចចាក់វាចូលឆ្នាំង ហើយកូរម្តងទៀតជាការស្រេច។ បិទភ្លើងហ្គាស រួចទុកឱ្យត្រជាក់។ -យកចេកមកអាំង រួចហើយយកចេកអាំងរួចដាក់ចានមួយ និងយកសាច់ដូងដាក់ពីលើនោះ។
– យកទឹកខ្ទិះរំងាស់រួចនោះមកស្រូបពីលើ រួចសូមអញ្ជើញពិសាតាមការគួរ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស