វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ: ចេក ៥ផ្លែ, នំបុ័ង ១០បន្ទះ លុញឲ្យសំប៉ែត, ស៊ុត ២-៣គ្រាប់ វាយបញ្ចូលគ្នា។
វិធីធ្វើ:
១.យកចេកបកសំបក រួចកាត់ជាដុំៗ ឬជាបន្ទះស្តើងល្មម (តាមចំណូលចិត្ត) ហើយយករុំជាមួយនំបុ័ង រួចយកប្រឡក់ជាមួយស៊ុតឲ្យសព្វ
២.បន្ទាប់មកយកទៅបំពងឲ្យក្រៀមល្មម (តាមចំណូលចិត្ត) រួចស្រង់ចេញដាក់ចានជាការស្រេច។
*អាចញ៉ាំបន្ថែមជាមួយទឹកដោះគោខាប់ ដោយចាក់ពីលើ ឬជ្រលក់ ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ