ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើស្ងោរស៊ុបសាច់គោ ឆ្ងាញ់!

18-Apr-2019 11:49 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ: សាច់គោហាន់ស្តើងល្មម ១កូនចាន, ប៉េងប៉ោះ ១-២ផ្លែ, គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម, ម្ទេសហុយ ១ស្លាបព្រាបាយ, អង្ករលីង ២ស្លាបព្រាបាយ, ទឹកត្រី ៣ស្លាបព្រាបាយ, អំបិល បន្តិច, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, ម្ទេស (ដាក់តាមចំណូលចិត្ត), ស្លឹកក្រូចសើច ស្លឹកខ្ទឹម និងស្លឹកជីររណា, ទឹកស្អាត ២កូនចាន។

វិធីធ្វើ:

១.ដាក់ទឹកចូលឆ្នាំងដាំឲ្យពុះ រួចដាក់អំបិលបន្តិច ដាក់គល់ស្លឹកគ្រៃ និងរំដេងចូល ទុកឲ្យពុះ ហើយដាក់ខ្ទឹមក្រហម ដាក់សាច់ចូលលរម្ងាស់ទុកឲ្យសាច់ផុយ

២.បន្ទាប់ដាក់ប៉េងប៉ោះចូល រួចដាក់ទឹកត្រី អង្ករលីង និងម្ទេសហុយចូល កូរឲ្យសព្វចូលគ្នា

៣.ហើយបេះស្លឹកក្រូចសើចដាក់ចូល ដាក់ស្លឹកខ្ទឹម និងជីររណាហាន់ចូល ឆ្អិនហើយដាក់ទឹកក្រូចឆ្មារចូល ដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ