ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំត្រសក់ផ្អរឲ្យបានផ្លែច្រើន

18-Apr-2019 02:10 PM

រូបភាព


ដោយ: Uddam

+ការត្រៀមគ្រាប់ដាំ
-មុនដាំត្រូវយកគ្រាប់ត្រសក់ មកលាងសំអាតដោយជ្រើស រើសគ្រាប់អណ្តែតចេញ ហើយដាក់ត្រាំជាមួយទឹកក្តៅឧណ្ហ​ៗរយៈពេលមួយថ្ងៃ
-បន្ទាប់មកស្រង់ យកគ្រាប់នោះទៅផ្អាប់ទុកក្នុងត្រឡោកដូង ឬខ្ចប់នឹងក្រណាត់ក៏បាន ហើយដាក់នៅកន្លែងត្រជាក់ ឬក្នុងម្លប់មួយថ្ងៃ ដោយប្រោះទឹកឲ្យសើមៗ+ការដាំ
-ក្នុងការដាំត្រូវកាប់ដីហាលរយៈពេល ២ទៅ៣ថ្ងៃ
-ចាប់ផ្តើមកាប់លើកជារងដោយមាន​ទទឹង ១ម៉ែត្រ និងបណ្តោយ រងទៅតាមស្ថានភាពដី
-នៅលើរងត្រូវជ្រំជ្រោយដីឲ្យ​ស្អាតដោយដាក់ជី​កំប៉ុស្ត ឬជីលាមកសត្វ-បន្ទាប់មកយកគ្រាប់ទៅកប់ដាំដោយទុកចន្លោះពីរណ្តៅមួយទៅមួយស្មើ១តឹក និង​ក្នុងមួយរណ្តៅដាំ២គ្រាប់ រួចរោយផេះពីលើការពារស្រមោចស៊ីគ្រាប់ពូជ
-ក្រោយពីកប់គ្រាប់ហើយ ត្រូវកាប់​កំទេចចំបើងគ្របពីលើហើយស្រោចទឹកឲ្យជោគ
-បន្ទាប់ពីការដាំបានរយៈពេល១៥ថ្ងៃ ត្រូវយកជីកំប៉ុស្ត ឬលាមកសត្វទៅដាក់បំប៉នម្តងទៀត-ត្រូវ​ឧស្សាហ៍ជ្រោយដី និងពូនគល់ រួចយកកូនឫស្សី ឬកូនឈើដោតធ្វើជាទ្រើងឲ្យត្រសក់វារឡើង
-ក្រៅពី​លា​មកសត្វត្រូវស្រោចទឹកនោម ៣ថ្ងៃម្តង (ទឹកនោមមនុស្ស គោ លាយជាមួយទឹក)
-ការស្រោចទឹកជី​នេះ​ធ្វើនៅពេលល្ងាចមេឃត្រជាក់+ការប្រមូលផល
-រយៈពេល៤៥ថ្ងៃបន្ទាប់ពីការដាំ ត្រសក់មានផ្លែអាចប្រមូលផលបាន
-ការប្រមូលផលធ្វើឡើង​រយៈ​ពេល២ថ្ងៃម្តង សរុបតាំងពីចាប់ផ្តើមបេះរហូតដល់អស់ផ្លែបានចំនួន ១៤៥គីឡូក្រាមលើដី ៣៦ម៉ែត្រក្រឡា
​​​សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត