ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីធ្វើដំណាប់កន្ទួត

18-Apr-2019 02:37 PM

រូបភាព


ដោយ: Uddam

+សំភារសំរាប់ធ្វើ
-ចង្អេរធំ និងជ្រុញស្អាតហើយធំ-ញ្ច្រែងជ័រ ឬកញ្ច្រែងឫស្សី-ឆ្នាំងស្អាត និងថាស ឬចាន-កែវស្អាត
+គ្រឿងផ្សំ
-កន្ទួតជូរ ៣គីឡូក្រាម-ស្ករត្នោត ០,៥គីឡូក្រាម-អំបិល ១ស្លាបព្រាកាហ្វេ+របៀបធ្វើ
-ជ្រើសរើសយកផ្លែកន្ទួតធំៗមកលាងទឹកឲ្យស្អាត ទុក​ឲ្យ​ស្រស់ទឹករួចដាក់រាយលើចង្អេរ ដោយយកជ្រុញ​មក​លុញពីលើឲ្យសព្វរហូតទាល់តែផ្លែកន្ទួតទន់ទាំងអស់-បន្ទាប់មក ច្របាច់ពូតយកទឹកចេញពីកន្ទួតឲ្យអស់ ទើប​លាងជាមួយទឹកស្អាត២-៣ដង ដើម្បីជំរះជាតិជូរ ហើយ​​ពូតទឹកចេញឲ្យអស់
-បន្ទាប់​មកយកទៅដាក់សំដិលនឹង កញ្ច្រែងក្នុងម្លប់ប្រហែល ២០នាទី-កូរស្ករត្នោតឲ្យស្អិតដូចជើងអង្ក្រង ដាក់អំបិល រួចយកកន្ទួតដាក់ចូលដោយដាក់ភ្លើងតិចៗ កូររហូត​ទាល់​តែ​រីងទឹក ទើបដួសដាក់ថាស ឬចានទុកឲ្យត្រជាក់
-ក្រោយពីទុកឲ្យត្រជាក់ យើងអាចទុកដាក់ក្នុងកែវ ឬដោតនឹងឈើឫស្សីសំរាប់កាន់ហូបបានស្រួល*សំគាល់:ដំណាប់កន្ទួតនេះ យើងអាចរក្សាទុកពី កន្លះខែ ទៅ ១ខែ តែឧស្សាហ៍ដាក់ហាលថ្ងៃដើម្បីកុំឲ្យ​ដុះ​ផ្សិត​
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត