វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖
-ម្សៅអង្ករដំណើប
-ស្លឹកកាឆាយ
+វិធីធ្វើ៖
១-ដួសម្សៅដំណើប មួយចានចង្កើស ដាក់ចាន ហើយចាក់ទឹកដាំពុះ ចូលពីរវែក កូរអោយស្អិត។
២-រោយម្សៅដំណើបថែម ហើយលុញច្របាច់ទាល់តែទន់ ម៉ដ្ឋសាច់ចូលគ្នា។បើចង់អោយប្រៃឡមៗ សូមដាក់អំបិលចុងស្លាបព្រា។
៣-ចាប់ម្សៅមួយដុំមកកិនពន្លាតអោយស្តើង ហើយចាប់ស្លឹកកាឆាយហាន់ យកដាក់រោយពីលើ។
៤-ខ្ចប់ម្សៅបិតមុខផ្កាប់ទៅលើថាស មុនពេលចៀន សូមចំហុយ ឬ ស្ងោរសិនក៏បាន រួចហើយ យកទៅចៀននំផ្កាប់មុខ ទើបត្រឡប់ចៀនម្ខាងទៀត។
៥-សូមចៀននឹងខ្ទះសំប៉ែត លាបខ្លាញ់តិចៗ ដាក់ភ្លើងក្តៅល្មម ដើម្បីអអោយនំឆ្អិនតាមសម្រួល។
៦- ពេលឆ្អិន អាចយកបរិភោគបាន ជាមួយទឹកត្រីជូរអែម។
ប្រភពពី៖អ្នកស្រី កែវ ច័ន្ទបូរណ៍