វិជ្ជាមេផ្ទះ
រូបភាព
រុក្ខជាតិ: កញ្ឆែត។
ផ្នែកប្រើប្រាស់: ប្រើរុក្ខជាតិទាំងមូលយកប្រើបានគ្រប់រដូវ។ រសជាតិមានជាតិ ផ្អែម-សាប ធាតុត្រជាក់។
កន្លែងដាំដុះ: មានដុះ ឬដាំនៅតាមស្រះ ត្រពាំង ស្ទឹង អូរ…..។ល។
លក្ខណៈរុក្ខជាតិ: ជាប្រភេទវារីជាតិ ដុះអណ្ដែតលើទឹក ដោយស្នាប់ពណ៌ស ដូចសំឡី ដុះរុំជាប់នឹងដើម ពីថ្នាំងមួយទៅថ្នាំងមួយបន្ដបន្ទាប់គ្នា និងមានចេញឫសគ្រប់ថ្នាំង។ ស្លឹក រោមស្លាបពីរដង ស្លាបតូចដុះទល់ទងគ្នា កូនស្លឹករាងស៊ុតទ្រវែង។ ផ្កា ជាផ្កាឆ្នុកមានផ្កាពណ៌លឿង ចេញតាមប្រគាប់ស្លឹក។ ផ្លែ មាន៦ គ្រាប់ រាងសំប៉ែតរលោង។
ការព្យាបាល៖ គ្រុនពោះវៀន គ្រុនក្ដៅ រាគមួល រសាប់រសល់ដេកមិនលក់ ពិបាកបត់ជើងតូច ពកក។
កំរិត និងរបៀបប្រើ៖ មួយថ្ងៃពី ២០ ទៅ ៤០ក្រាម ដាំទឹកផឹក ឬបុកឲ្យម៉ត់ពូតយកទឹកផឹក ឬស្លជាសម្ល ឬយកធ្វើជាអន្លក់៕
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ