ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើប្រហិតសាច់ជ្រូក ងាយស្រួលហួសស្មាន!

19-Apr-2019 09:57 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖- សាច់ជ្រូកចិញ្ច្រាំ ២០០ ក្រាម- សាច់ជ្រូកកិនម៉ដ្ឋ ២០០ ក្រាម- អំបិល ១/៤ ស្លាបព្រាកាហ្វេ អាចថែមថយតាមចំណូលចិត្ត- ម្រេចម៉ដ្ឋ តាមចំណូលចិត្ត- ម្រេចគ្រាប់ តាមចំណូលចិត្ត- អាចដាក់ម្សៅស៊ុប ឬមិនដាក់ក៏បាន+វិធីធ្វើ៖ – សាច់ជ្រូកចិញ្ច្រាំ, សាច់ជ្រូកកិនម៉ដ្ឋ ដាក់ក្នុងទូទឹកកក រយៈពេល៣០នាទី (ឱ្យសាច់កកបន្តិចសិន)
– រួចហើយដាក់អំបិល និងម្រេចចូលសាច់- ដាក់សាច់ចូលក្នុងម៉ាសិនកិនសាច់ ឱ្យសាច់ឡើងរមួត រួចធ្វើឱ្យវាចេញជារាងមូលបង់ចូលទឹកកំពុងដាំឱ្យឆ្អិនជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស